(ភ្នំពេញ)៖ កាមេរ៉ាប៉ុណ្ណឹង ថាមពលថ្មប៉ុណ្ណឹងល្បឿនលឿនប៉ុណ្ណឹង សមត្ថភាពខ្លាំងប៉ុណ្ណឹង គិតម៉េចដែរគ្នាយើងថ្មីៗនេះ នៅលើគេហទំព័រផ្លូវការ របស់ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ប្រចាំនៅប្រទេសកម្ពុជា បានបង្ហាញរូបភាពនូវលក្ខណៈសម្បតិ្តពិសេសៗ នៃទូរស័ព្ទថ្មី ត្រកូល A ឆ្នាំ២០២០ របស់ក្រុមហ៊ុន OPPO ញាក់សាច់តែម្តងដូចជា៖

លក្ខណៈពិសេសទី១៖ ស្មាតហ្វូន OPPO A9 2020 មានបំពាក់នូវកាមេរ៉ាក្រោយចំនួនបួនគ្រាប់ អាចថតរូប៤ស្ទីល ស្អាតប្លែកពីគ្នាលើសពីការស្រម៉ៃ របស់អ្នកប្រើប្រាស់។ លឺថាកាមេរ៉ាមេមានទំហំធំរហូតដល់ 48MP កាមេរ៉ាទីពីរ មានទំហំ 8MP ថតរូបបែបទូលាយអាចពង្រីកមុំ 1190 ថតបានផ្ទៃកាន់តែធំ, កាមេរ៉ាទីបីមានទំហំ 2MP ថតរូបបែបPortrait សខ្មៅ និងកាមេរ៉ាទីបួនទំហំ 2MP ថតរូបបែប Portrait ភាពយន្ត អ្វីដែល OPPO មិនភ្លេចនោះ គឺការបំពាក់កាមេរ៉ាមុខទំហំ 16MP ភ្ជាប់ជាមួយនឹងមុខងារ បច្ចេកវិទ្យា AI Beautiful Mode សម្រាប់ផ្គាប់ចិត្តមិត្តនារីៗ ដែលចូលចិត្តថតរូបស៊ែលហ្វី។

លក្ខណៈពិសេសទី២៖ ឮថា OPPO A9 2020 បំពាក់នូវបន្ទះឈីប Snapdragon 665 ដំណើរការដោយ Color OS 6.1 ដែលមានមូលដ្ឋាន លើប្រព័ន្ធប្រតិបត្តិការ Android Pie ជំរុញឱ្យទូរស័ព្ទដើរកាន់តែលឿន មានកម្លាំងម៉ាស៊ីនធំ RAM 8GB លើសពីការរំពឹងទុក ល្បឿនរលូនមិនបារម្ភខ្លាចស្ទក់ ឬគាំង និង ROM 128GB។

លក្ខណៈពិសេសទី៣៖ គឺ OPPO A9 2020 មានថាមពលថ្មធំរហូតដល់ទៅ 5000mAh ខ្លាំងជាងស៊េរី បងៗវាទៅទៀតលោក A9 2020 នេះវ៉ើយ! ដោយវាអាចរីករាយក្នុងការប្រើប្រាស់ថ្មទូរស័ព្ទពេញមួយថ្ងៃ ដោយពុំចាំបាច់ស្ពាយ Power Bank តាមខ្លួនឡើយ។

លក្ខណៈពិសេសទី៤៖ OPPO A9 2020 ត្រូវបានរចនាយ៉ាងល្អប្រណីតតម្រូវទៅតាមចិត្តយុវវ័យសម័យថ្មី ទោះជាវាមានអេក្រង់តំណក់ទឹក ឆកបន្តិច ប៉ុន្តែវាបានភ្ជាប់មកជាមួយនូវកញ្ចក់ការពារCGG។ ចំណែកផ្ទៃខាងក្រោយ វិញ គឺរចនាបែបកញ្ចក់ 3D ពណ៌ Marine Green & Space Purple ស្រស់ស្អាតឆើតឆាយតែម្តងងាយស្រួលចាប់កាន់សក្កិសមខ្លាំងណាស់ជាមួយនឹងយុវវ័យដើមឆ្នាំ២០២០។

សរុបមកតើសំណព្វចិត្តទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះ ស្មាតហ្វូន OPPO ម៉ូឌែលថ្មី A9 2020 ដ៏កប់ស៊េរីនេះ៕