(ភ្នំពេញ)៖ លោក ប៉ាន់ វណ្ណា អាយុ៣៩ឆ្នាំ មានទីលំនៅផ្លូវ១៥១ ភូមិធំ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្ដិ៍បឹងរាំង ខណ្ឌដូនពេញ ដើម្បីចាត់វិធានការលើអតីតបុគ្គលិកចំនួន២នាក់ ក្រោយលួចលុយក្រុមហ៊ុនជាង ១៣,០០០ដុល្លារអាមេរិក។

លោក ប៉ាន់ វណ្ណា បានអះអាងថា អតីតបុគ្គល ២នាក់ដែលលោកដាក់ពាក្យប្ដឹងនោះ ទី១៖ឈ្មោះ ឡា ដាវិន ភេទស្រី មានទីលំនៅផ្ទះលេខ២១E0 ផ្លូវ១៧ ភូមិ៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងទី២៖ឈ្មោះ វិដ ភេទប្រុស បានលួចយកលុយក្រុមហ៊ុន ប្រមាណ១៣,០០០ដុល្លារ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ ដោយពុំព្រមយកមកប្រគល់ឲ្យក្រុមហ៊ុនវិញទេ។

លោកបញ្ជាក់ទៀតថា ក្រោយមកពួកគេទាំងពីរនាក់ បានព្យាយាមរត់គេចខ្លួនបាត់ ដូច្នេះហើយប្រសិនបើសាធារណៈជន បានឃើញបុគ្គលដូចរៀបរាប់ខាងលើ សូមទំនាក់ទំនងមកលេខ 016 59 68 66៕