(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣៧ករណី ក្នុងនោះករណីប្រើប្រាស់២០ករណី និងជួញដូរ១៧ករណី ឃាត់ខ្លួនជនសង្ស័យ៦៩នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១,១០៨ករណី ឃាត់មនុស្ស២,២៣៩នាក់ (ស្រី១២២នាក់) ក្នុងនោះមានជនបរទេស២២នាក់ (ស្រី៥នាក់)៕