(ភ្នំពេញ)៖ លោក CHEN YA MING ប្រធានក្រុមហ៊ុនរ៉ូយាល់ស្កាយលែន បានថ្លែងឲ្យដឹងថា ប្រទេសកម្ពុជាជាប្រទេសដែលកំពុងរីកចម្រើន និងមានទំនាក់ទំនងល្អជាមួយប្រទេសចិន ដូច្នេះការចូលមកវិនិយោគនៅកម្ពុជាមិនថា វិស័យណានោះទេជាការវិនិយោគដ៏ត្រឹមត្រូវ និងរឹងមាំ។

ការលើកឡើងបែបនេះរបស់លោក CHEN YA MING ធ្វើឡើងក្នុងពិធីផ្សព្វផ្សាយទីផ្សារ ដៃគូពាណិជ្ជកម្មរបស់គម្រោងរ៉ូយាល់ស្កាយលែន ដែលរៀបចំឡើងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមការចូលរួមពីដៃគូទីផ្សារជាង១០០នាក់មកពី ប្រទេសកម្ពុជាចិន ហុងកុង តៃវ៉ាន់ជាដើម។

គម្រោងរ៉ូយាល់ស្កាយលែន ជាគម្រោងឈានមុខគេបង្កើតឡើងដោយក្រុមហ៊ុន អានហ៊ួយមីងយូគ្រុប និងមានបទពិសោធន៍១២ឆ្នាំ និងបានចូលមកប្រទេសកម្ពុជាផ្លូវការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩នេះនៅកម្ពុជា។

លោក CHEN YA MING បានថ្លែងឲ្យដឹងថា ការជ្រើសរើសយកទីផ្សារកម្ពុជាព្រោះ ប្រទេសកម្ពុជា និងប្រទេសចិនមានមិត្តភាពយ៉ាងជិតស្និតជាមួយគ្នា ហើយប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ក៏កំពុងមានការអភិវឌ្ឍន៍ និងរីកចម្រើនឥតឈប់ឈរ បូករួមជាមួយប្រទេសទាំងពីរជាប្រទេស មានភាពជិតស្និតនឹងគ្មានផងនោះ និងធ្វើឲ្យការវិនិយោគរឹងមាំល្អ និងគ្មានហានីភ័យ។

លោកបន្ដថា បន្ទាប់ពីចូលមកដល់ប្រទេសកម្ពុជាឃើញថា កម្ពុជាជាប្រទេសមានការអភិវឌ្ឍន៍ ឥតឈប់ឈរ មែនទែនទៅពួកយើងគួរណាស់តែចូលមកវិនិយោគ នៅក្នុងប្រទេសកម្ពុជា ជាយូរណាស់មកហើយ។

លោកបញ្ជាក់ទៀតថា ជាក់ស្ដែងសម្រាប់ថ្ងៃនេះ ក្រុមហ៊ុនរ៉ូយាល់ស្កាយលែន បានប្រកាសចូលខ្លួនមកបម្រើសេវាកម្ម លើវិស័យអចលនទ្រព្យនៅកម្ពុជា ដោយក្រុមហ៊ុនមានវត្តមាន នៅប្រទេសចិនប្រមាណជា២០ឆ្នាំមកហើយ។ សម្រាប់គម្រោងទី១នៅកម្ពុជា នឹងនាំយកមកនូវការរចនាបែបអន្ដរជាតិមកពី ប្រទេសចិនមកកម្ពុជា។

លោកបន្ថែមថា នៅកម្ពុជាគម្រោងរ៉ូយ៉ាល់ស្កាយលែនជាគម្រោងទី១ ប៉ុន្ដែក្រុមហ៊ុនបានសិក្សា អស់រយៈពេលជាង១ឆ្នាំផងដែរនៅកម្ពុជា៕