(ភ្នំពេញ)៖ Grab (ហ្គ្រេប) ដែល ជា កម្មវិធី ហៅយាន្តជំនិះលើ ទូរ ស័ព្ទ ដៃឈាន មុខ គេ នៅ ក្នុងប្រទេសកម្ពុជា នឹង បន្ត ការប្ដេជ្ញាចិត្តរបស់ខ្លួន ទៅ លើមុខងារសុវត្ថិភាព ជាមួយការដាក់ឲ្យដំណើរការ កម្មវិធីមជ្ឈមណ្ឌលសុវត្ថិភាព សម្រាប់អ្នកដំណើរ (Passenger Saftety Centre) ក្នុងកម្មវិធីទូរ ស័ព្ទដៃនា ពេល ខាងមុខ នេះ ។

ជាមួយនឹងមុខងារថ្មីបំផុត នេះ អ្នកដំណើរ នឹងអាចចែករំលែកព័ត៌មានលម្អិត អំពីការជិះ និង ទីតាំងបច្ចុប្បន្ន របស់របស់ខ្លួន ហើយអ្នកធ្វើដំណើរអាចចូលទៅកាន់មជ្ឈមណ្ឌលផ្ដល់ជំនួយ ក៏ដូច ជា អាចផ្ញើសារ ជូនដំណឹងទៅដល់អ្នកណាម្នាក់ សម្រាប់ធ្វើការទំនាក់ទំនងបន្ទាន់ របស់ពួកគេផងដែរ។

កម្មវិធីថ្មីនេះធ្វើឡើង បន្ទាប់ពី Grab បានណែនាំមុខងារនៃកម្មវិធីស្រដៀងគ្នា ក្នុងកម្មវិធីលើ ទូរ ស័ព្ទ ដៃ សម្រាប់ដៃគូបើកបររបស់ខ្លួនកាលពី ដើមឆ្នាំនេះ ដែលដៃគូរបើកបរអាចចែករំលែកទីតាំងរបស់ ពួកគាត់ ឬធ្វើការទំនាក់ទំនងជំនួយបន្ទាន់ដោយផ្ទាល់ពីកម្មវិធីរបស់ពួកគាត់។

លោក Hashim Alkaff នាយកក្រុមហ៊ុន Grab ប្រចាំកម្ពុជា បានថ្លែងថា « យើងកំពុងតែស្វែងរកមធ្យោបាយបំពាក់កម្មវិធីបច្ចេកវិទ្យា ដើម្បីពង្រឹងសុវត្ថិភាពទាំងអ្នកដំណើរ និងដៃ គូបើកបរ។ នៅចុងបញ្ចប់នៃការធ្វើដំណើរ ទាំងអ្នកដំណើរ និងដៃគូបើកបរ អាចវាយតម្លៃលើបទ ពិសោធន៍នៃការធ្វើដំណើរបាន ។ ប្រសិនបើភាគីណាមួយវាយតម្លៃលើបទពិសោធន៍មិនល្អ យើងមានការ ក្រើនរំលឹកដោយស្វ័យប្រវត្តិ ដែលជាការជូនដំណឹងដល់ក្រុមការងារសុវត្ថិភាព និងគុណភាពរបស់យើង ដើម្បី ស៊ើបអង្កេតបន្តអំពីការវាយតម្លៃនេះ»

លក្ខណៈពិសេសរបស់ កម្មវិធីថ្មី នេះ គឺជាការបន្ថែមលើមុខ ងារ សុវត្ថិភាព ដែលមានស្រាប់ជាច្រើន ដែល Grab បានអនុវត្តរួចមកហើយ ដូចជាការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពឡើងវិញដល់ដៃគូបើកបរ ការត្រួតពិនិត្យលើគំរូនៃការបើកបរ ក៏ដូចជាការធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល សម្រាប់ទាំងអ្នកដំណើរ និងអ្នកបើកបរក្នុងអំឡុងពេលធ្វើដំណើរជាមួយ Grab។

បើទោះបីជាទើបតែបានប្រតិបត្តិការនៅកម្ពុជាអស់រយៈពេលតិចជាង២ឆ្នាំក៏ដោយ Grab មានភាពជោគជ័យយ៉ាងខ្លាំង និងនាំមុខគេ ទាំង ផ្នែកសុវត្ថិភាព សម្រាប់អ្នកដំណើរ និងអ្នកបើកបរ នៅក្នុងទីផ្សារ ដែលមានការប្រកួតប្រជែងខ្ពស់មួយនេះ។ ជាងនេះទៅទៀត មជ្ឈមណ្ឌលសុវត្ថិភាព សម្រាប់អ្នកដំណើរក្នុងកម្មវិធីរបស់ Grab ត្រូវបានរំពឹងថានឹងអាចប្រើប្រាស់បានទាំងអស់គ្នានៅចុងខែនេះ៕