(ភ្នំពេញ)៖ ភ្ញៀវអន្តរជាតិចំនួន ៤០នាក់ មកពីប្រទេសជាច្រើនផ្សេៗគ្នា នឹងទៅធ្វើទស្សនកិច្ចនៅក្នុងរមណីយដ្ឋាន Kompong Dewa ដែលមានទីតាំងស្ថិតនៅឆ្នេរអូត្រេះ នៃក្រុងព្រះសីហនុ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីធ្វើការសិក្សាស្វែងរកពីគុណភាពនៃការធ្វើសំណង់អគារដែលកំពុងសាង់សង់ ជាមួយនឹងការទទួលទានអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់ បន្ទាប់ពីពួកគេបានបញ្ចប់បេសកកម្មនៅក្នុងរាជធានីភ្នំពេញ។

លោក Robert អ្នកគ្រប់គ្រងទូទៅរមណីយដ្ឋាន Kompong Dewa បានលើកឡើងថា រមណីយដ្ឋាន Kompong Dewa ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន JHL Group របស់ប្រទេសឥណ្ឌូនេស៊ី ដែលមានទីតាំងស្ថិតនៅឆ្នេរអូត្រេះនៃក្រុងព្រះសីហនុ ដែលផ្តល់ជូននូវបទពិសោធន៍ដ៏រំភើបសម្រាប់សម្រាកលំហែរពេលវិស្សមកាល ហើយរមណីយដ្ឋានមានទីតាំងដ៏ល្អ ដែលមានចម្ងាយត្រឹមតែ១០នាទីប៉ុណ្ណោះ ពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ជាពិសេសនៅជិតកំពង់ផែអន្តរជាតិ ហើយក៏នៅជិតតំបន់សេដ្ឋកិច្ចពិសេសផងដែរ។

លោកបានបញ្ជាក់ទៀតថា បានជាលោកសម្រេចចិត្តមកបើករមណីយដ្ឋាននៅក្នុងក្រុងព្រះសីហនុ ដោយសារតែខេត្តមួយនេះសំបូរទៅភ្ញៀវទេសចរច្រើន ហើយទីនេះក៏ជាទីតាំងមួយដែលមានកំពង់ផែដ៏ធំ សម្រាប់ដឹកជញ្ជូនទំនិញ នឹងមានភ្ញៀវបរទេសជាច្រើនត្រូវការដឹកជញ្ជូនទំនិញចេញ-ចូលជាច្រើន ហើយកន្លែងនេះដែរ ក៏មានតំបន់អភិវឌ្ឍន៍ច្រើន និងកន្លែងកម្សាន្តជាច្រើន ដូចនេះហើយរមណីយដ្ឋាន Kompong Dewa ក៏ចង់ចូលរួមចំណែកក្នុងសកម្មភាពទាំងអស់នេះផងដែរ។

លោក Robert បានបញ្ជាក់ទៀតថា ក្នុងឱកាសទទួលភ្ញៀវអន្តរជាតិទាំង៤០នាក់នេះ រមណីយដ្ឋាន Kompong Dewa នឹងខិតខំផ្តល់សេវាកម្ម ឱ្យបានល្អបំផុត ហើយសង្ឃឹមថា ភ្ញៀវអន្តរជាតិទាំងអស់ និងអាចស្វែងយល់បានច្បាស់ពីអ្វីដែលរមណីយដ្ឋាន Kompong Dewa មាន និងផ្តល់ជូនពួកគេ ជាមួយនឹងការជួយយកទៅបន្តផ្សព្វផ្សាយបន្តឱ្យបានកាន់តែច្រើនបន្ថែមទៀតផងដែរ។

សូមបញ្ជាក់ថា រមណីយដ្ឋាន Kompong Dewa ត្រូវបានបង្កើតឡើងដោយសហគ្រិនឥណ្ឌូនេស៊ីឈ្មោះ Jerry Hermawan Lo ហើយរមណីយដ្ឋាននេះ បានសាងសង់លើផ្ទៃដី១០ហិកតា ដែលមានហេដ្ឋារចនាសម្ព័ន្ធទំនើបៗ ដូចជាអគារអាផាតមិន អគារការិយាល័យ សាលលេងកីឡា មណ្ឌលសុខភាព ផ្ទះវីឡា កន្លែងហាត់ប្រាណ ស្ប៉ា និងសាលពិព័រណ៍ជាដើម ដោយបានរួមបញ្ចូលស្ថាបត្យកម្មឥណ្ឌូនេស៊ី ភោជនីយដ្ឋានឥណ្ឌូនេស៊ី ជាពិសេសវាកម្មរមណីយដ្ឋាន ដែលមានការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅ បែបឥណ្ឌូនេស៊ីនៅក្នុងប្រទេសកម្ពុជាផងដែរ។ រមណីយដ្ឋាន Kompong Dewa គិតមកដល់ពេលនេះ បានសាងសង់រួចរាល់ប្រមាណ៣០ភាគរយ ហើយនៃគម្រោងទាំងមូល ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២២ខាងមុខនេះ៕