(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង បានបង្កើនទឹកប្រាក់រហូតដល់៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីបរិច្ចាគជូនមូលនិធិគន្ធបុប្ជាកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលធានាដល់និរន្តរភាពនៃប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផា។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានមានប្រសាសន៍កោតសសើរ ចំពោះកាយវិការដ៏គួរឱ្យគោរពរបស់ក្រុមហ៊ុន និងការធ្វើជាគំរូក្នុងការចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងមូលនិធិគន្ធបុប្ផាកម្ពុជាក្នុងការទ្រទ្រង់កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។

កន្លងមកក្រុមហ៊ុន ជីប ម៉ុង ក៏ធ្លាប់បានបរិច្ចាគថវិកាចំនួន១០ម៉ឺនដុល្លារ ជូនមូលនិធិគន្ធបុប្ជាកម្ពុជាផងដែរ។ ដោយឡែកនៅឆ្នាំនេះ ក្រុមហ៊ុនជីប ម៉ុងបានបង្កើនទំហំទឹកប្រាក់រហូតដល់ ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិកសម្រាប់មូលនិធិនេះ។

ក្រៅពីការបរិច្ចាគថវិកាចំនួន៥០ម៉ឺនដុល្លារ ក្នុងឆ្នាំ២០១៩នេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ក៏បានឧបត្ថម្ភទឹកសុទ្ធកម្ពុជា ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ដើម្បីលើកកម្ពស់សុខុមាលភាពរបស់មាតា និងទារកផងដែរ៕