(ភ្នំពេញ)៖ ក្រុមហ៊ុនស្រាបៀរ GANZBERG បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មក្លាយជាដៃគូផ្លូវការជាមួយក្លឹបបាល់ទាត់ពិភពលោកដ៏ល្បីល្បាញ Arsenal នៅថ្ងៃទី07 ខែកញ្ញា ឆ្នាំ2019 កន្លងទៅនេះក្នុងព្រឹត្តិការណ៍ GANZBERG Ulber Night World Class Party នៅសណ្ឋាគារ សុខា រាជធានីភ្នំពេញ។

តាមរយៈកិច្ចព្រមព្រៀងនេះ ក៏មានការចូលរួមពីតំណាងកិត្តិយសរបស់ Arsenal មកពីអង់គ្លេស ជាពិសេសវត្តមានវីរបុរសបាល់ទាត់ Gilberto Silva ទៀតផង។

គួរបញ្ជាក់ផងថា Arsenal គឺជាក្លឹបបាល់ទាត់ពិភពលោកដ៏ល្បីល្បាញ ដែលបានឈ្នះបានពានធំៗជាច្រើននៅទ្វីបអឺរ៉ុប មានអ្នកគាំទ្រយ៉ាងច្រើនលើសលប់ពាសពេញពិភពលោក ស័ក្តិសមជាដៃគូលំដាប់ពិភពលោកជាមួយក្រុមហ៊ុនស្រាបៀរ GANZBERG ជាស្រាបៀរមានគុណភាពកម្រិតពិភពលោក ផលិតឡើងដោយជនជាតិអាល្លឺម៉ង់ ដែលបានសាងកំណត់ត្រាយ៉ាងអស្ចារ្យបំផុតឈ្នះមេដាយមាស ៣ដងជាប់ៗគ្នាក្នុងឆ្នាំ២០១៧, ២០១៨ និងឆ្នាំ២០១៩ ពីស្ថាប័នកំពូល Monde Selection ប្រដូចនឹងពាក្យពេជន៍ដ៏វិសេសវិសាស «GANZBERG គុណភាពកម្រិតពិភពលោកដៃគូកម្រិតពិភពលោក»៕