(ភ្នំពេញ)៖ និយាយទៅក្រុមហ៊ុន សាមសុង ពិតជាពូកែ និងដឹងយ៉ាងច្បាស់ថា អតិថិជនរបស់ខ្លួនក្នុងពេលបច្ចុប្បន្ននេះត្រូវការអ្វី និងចង់បានអ្វី។ ដូច្នេះហើយទើបក្រុមហ៊ុន មិនព្រមនៅស្ងៀម ក្នុងការបញ្ចេញស្មាតហ្វូនដ៏ទំនើបអស្ចារ្យ ដើម្បីបំពេញចិត្តអ្នកប្រើប្រាស់ទាំងអស់មិនឱ្យខកចិត្តឡើយ។

ជាក់ស្តែង សម្រាប់ស្មាតហ្វូនស៊េរី A ទាំងអស់ គឺត្រូវបានផលិតឡើងសម្រាប់បំពេញសេចក្តីត្រូវការឱ្យទទួលបានបទពិសោធន៍ដ៏រីករាយអស្ចារ្យ ក្នុងយុគសម័យថត Selfie ឬ Live វីដេអូ។

តើមានអ្វីប្លែក និងអស្ចារ្យខ្លះទៅហ្ន៎? ជាការពិតណាស់ស្មាតហ្វូន Samsung Galaxy A10s ដែលនឹងដាក់លក់ជាផ្លូវការក្នុងប្រទេសកម្ពុជានេះ គឺពិតជាមានសមត្ថភាព និងចំណុចលេចធ្លោមិនធម្មតា លើសពីអ្វីដែលលោកអ្នកគិតទៅទៀត ក្នុងពេលបច្ចុប្បន្នដែលកំពុងតែពេញនិយមខ្លាំង ក្នុងការថតរូប ថតវីដេអូ និងការភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ។

បើនិយាយពីចំណុចពិសេស និងលក្ខណៈអស្ចារ្យនៃបច្ចេកវិទ្យា ដែលបំពាក់មកលើ Samsung Galaxy A10s ក៏ដូចជារូបរាងដ៏ស្រស់ស្អាតគួរឱ្យស្រឡាញ់នេះ គឺហាក់ដូចជាមិនស័ក្តិសមនឹងតម្លៃទាល់តែសោះតែម្តង។

គួររំលឹកផងដែរថា Samsung Galaxy A10s ភ្ជាប់មកជាមួយ នឹងអេក្រង់រាងដំណក់ទឹក(Infinity-V) សម្រាប់កម្លាំងថ្មវិញរហូតដល់ 4,000mAh រួមជាមួយនឹងកម្មវិធីស្កេនក្រយៅដៃ និងផ្ទៃមុខយ៉ាងទំនើបនិងសុវត្តិភាពខ្ពស់បំផុត ហើយអ្វីដែលរឹតតែអស្ចារ្យនេះគឺតម្លៃតែម្តង ត្រឹមតែ $149 តែប៉ុណ្ណោះ ជាមួយជម្រើស៣ពណ៌ ដែលសាកសមសម្រាប់សំណព្វចិត្តទាំងអស់គ្នាគឺ ៖ ពណ៌ខ្មៅ ក្រហម និងបៃតង។

តែទោះជាយ៉ាងណា ក៏សូមសរសើរ និងអរគុណដល់ក្រុមហ៊ុន សាមសុង ដែលធ្វើការផ្តល់ជូននូវស្មាតហ្វូនត្រកូលស៊េរី A ជំនាន់ចុងក្រោយ Samsung Galaxy A10s ដ៏ទំនើបទាន់សម័យនេះ ដើម្បីបំពេញតម្រូវការរបស់អតិថិជនទាំងអស់គ្រប់លំដាប់ថ្នាក់ អាចទទួលបានបទពិសោធន៍ដ៏អស្ចារ្យ នៃការប្រើប្រាស់ស្មាតហ្វូនរបស់ខ្លួន។

ប្រញាប់ឡើង! រួសរាន់អញ្ជើញទៅទិញឱ្យបានមុនគេភា្លមទៅ! សមត្ថភាព និងលក្ខណៈពិសេសគឺពិតជាល្អលើសពីតម្លៃពិតមែន! សម្រាប់ព័ត៌មានបន្ថែម សូមមកសាកសួរ និងទស្សនាដោយផ្ទាល់នៅតាមហាងលក់ផលិតផល សាមសុង ឬតំណាងដេប៉ូចែកចាយរបស់ក្រុមហ៊ុន ដែលជិតបំផុតទូទាំងកម្ពុជា ឬក៏ទំនាក់ទំនងមកកាន់លេខ៖ 1800 203 232 ៕