(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យក្រុមហ៊ុនឧស្សាហកម្មភាគខាងជើងរបស់ប្រទេសចិន ចូលជួបសម្ដែងការគួរសម នៅបន្ទប់សវនាការ អគ្គបញ្ជាការដ្ឋាន នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩។

ថ្លែងក្នុងពិធីនោះដែរ អគ្គមេបញ្ជាការ បានលើកឡើងអំពីសភាពការណ៍ នៃប្រទេសកម្ពុជាដែលប្រកាន់ខ្ជាប់នូវរបបប្រជាធិបតេយ្យសេរីពហុបក្ស ហើយទន្ទឹមនឹងនោះ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាល បច្ចុប្បន្នកម្ពុជាមានសន្តិភាព និងការអភិវឌ្ឍន៍ ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អជាមួយបណ្ដាប្រទេសនានាក្នុងតំបន់ និងពិភពលោក។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ផងដែរថា «កម្ពុជាទទួលស្គាល់នយោបាយចិនតែមួយ»៕