(ភ្នំពេញ)៖ គម្រោងខុនដូ ឡា ខូស្ស៊ី ធីខេ ដែលមានទីតាំងស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ គឺតំបន់ទួលគោក បានប្រកាសបើកសម្ពោធលក់ជាផ្លូវការហើយ។

ការបើកសម្ពោធជាផ្លូវការធ្វើឡើងនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩។ គម្រោងខុនដូ ឡា ខូស្ស៊ី ធីខេ មានទីតាំងស្ថិនៅបណ្តោយផ្លូវ ៦០៦ សង្កាត់ បឹងកក់២ ខណ្ឌទួលគោក ក្រុងភ្នំពេញ, ចម្ងាយប្រមាណតែ១០០ម៉ែត្រពីរង្វង់មូលទួលគោក។

អគារខុនដូនេះស្ថិតនៅតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្មធំៗដែលមានដូចជា៖ តំបន់ពាណិជ្ជកម្មបឹងកក់ អគារការិយាល័យទំនើបចម្រុះ និងជាបណ្តុំនៃសាលារៀនជាតិ និងអន្តរជាតិផ្សារទំនើប AEON Mall Sen Sok City, ផ្សារ Makro មន្ទីរពេទ្យជាតិ អន្តរជាតិ និងគ្រឹះស្ថានធនាគារ និងហាងលក់ទំនិញជាច្រើនទៀត។

អ្នកនាង ទេព សុផាណែត នាយិការផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន Legend Capitaland Development Co.,Ltd តំណាងផ្នែកលក់ផ្តាច់មុខរបស់ គម្រោង ខុនដូ ឡា ខូស្ស៊ី ធីខេ ឲ្យដឹងថា គម្រោងនេះមានបន្ទប់ស្នាក់នៅចំនួន៧៦យូនីត និងបែងចែកជាប្រភេទ១បន្ទប់គេង ២បន្ទប់គេង និងប្រភេទវីឡាលើអាកាស ហើយគម្រោងនេះ នឹងត្រូវបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២៣។

អ្នកនាងបានបន្តថា ខុនដូ ឡា ខូស្ស៊ី ធីខេ ត្រូវបានសាងសង់ឡើង បំពាក់ដោយប្រព័ន្ធផ្ទះវៃឆ្លាត របស់បច្ចេកវិទ្យាចុងក្រោយ ឬ Smart Home នៅក្នុងអគារទំាងមូល។ ចំណុចពិសេសៗរបស់ Smart Home ទាំងនោះមានដូចជា ប្រព័ន្ធកុងតាក់អំពូលភ្លើង កាមេរ៉ាសុវត្ថិភាព ម៉ាស៊ីនទឹកក្តៅ/ទឹកត្រជាក់ ចង្រ្កានអគ្គីសនី សោទ្វារ និងសម្ភារៈប្រណិតៗជាច្រើនទៀត ដែលរចនាឡើងមានភាពទាន់សម័យកម្រិតស្តង់ដាអន្តរជាតិ និងមានប្រព័ន្ធសន្សំសំចៃការប្រើប្រាស់អគ្គីសនីក្នុងផ្ទះ ប្រពន្ធ័ការពារអគ្គីភ័យ និងជណ្តើសុវត្ថិភាព ប្រព័ន្ធគ្រប់គ្រងហានិភ័យផ្សេងៗ ក្នុងអគារទាំងមូលប្រព័ន្ធការពារសុវត្ថិភាព២៤ម៉ោងលើ២៤ម៉ោង សម្រាប់ការរស់នៅប្រចាំថ្ងៃ ព្រមទាំងការបំពាក់នូវឧបករណ៍ទំនើបៗជាច្រើនផ្សេងទៀត។

អ្នកនាង ទេព សុផាណែត បញ្ជាក់ថា «តាមការសិក្សាពី ទីផ្សារអចលនទ្រព្យ និងស្ថានភាពអភិវឌ្ឍន៍ នៅតំបន់ទួលគោគនេះបានឲ្យដឹងថា សម្រាប់អ្នកទិញទុកលក់វិញ អាចនឹងមានផលចំណេញខ្ពស់ បន្ទាប់ពីគម្រោងនេះបានសាងសងចប់សព្វគ្រប់១០០% ព្រោះតំបន់ទួលគោកកំពុងវិវឌ្ឍន៍ខ្លួន ក្លាយជាចំណុចកណ្តាលនៃរាជធានីភ្នំពេញ ហើយតម្លៃអចលនទ្រព្យ បានបន្តកើនឡើង ក្នុងកំណើនខ្ពស់ជាបន្តបន្ទាប់ សម្រាប់អ្នកទិញទុកជួល ក៏អាចទទួលបានចំណូលខ្ពស់ផងដែរ»។

គម្រោងខុនដូឡា ខូស្ស៊ី ធីខេ មានកម្ពស់១៥ជាន់ លើផ្ទៃដី៥៩៤ម៉ែត្រការ៉េ រួមជាមួយនឹងកន្លែងចត យានយន្តបែបទំនើបដែលប្រើប្រាស់ប្រព័ន្ធជណ្តើរយន្តប្រអប់ សម្រាប់ជាចំណតរថយន្ត។ បន្ថែមពីនេះទៀត អគារខុនដូ ឡា ខូស្ស៊ី ធីខេ ក៏មានអាងហែលទឹក ក្លឹបហាត់ប្រាណ សួនច្បារដំណាំបៃតង ស្កាយបារ (Sky Bar) នៅជាន់លើទៀតផង ចំណែកជាន់ក្រោមមានដូចជា៖ ហាងកាហ្វេ និងបន្ទប់ពិភ្សាការងារឯកជនផងដែរ។

សូមជម្រាបថា ក្នុងឱកាសបើកលក់ជាផ្លូវការនេះអគារខុនដូ ឡាខូស្ស៊ី ធីខេ នឹងមានការបញ្ចុះតម្លៃរហូតដល់៣៥០០ដុល្លារផងដែរ។ លើសពីនេះខុនដូ ឡាខូស្សី នឹងមានកម្មវិធីជួលត្រឡប់វិញ ដោយអ្នកវិនិយោគនឹងទទួលបានភាគរយខ្ពស់ ក្នុងពេលកំណត់ណាមួយ។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០១៦ ៤៤៤ ០១៧/ ០៩២ ៥៧៦ ៥៧៦/០៩០ ៣៨៤ ៣៣៣ ឬអ៊ីមែល៖ sales.lacoziitk@gmial.com ឬ មកកាន់ការិយាល័យលក់ផ្ទាល់ស្ថិតនៅអគារលេខ៥១ ផ្លូវលេខ៥៩០ សង្កាត់បឹងកក់២ ខណ្ឌ ទួលគោក៕