(កំពង់ធំ)៖ អតិថិជនរស់នៅភូមិត្នោតជុំទី១ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ម្នាក់ឈ្មោះ ហង គិមយ៉េង មានសំណាងឈ្នះរង្វាន់ធំទឹកប្រាក់ ២ម៉ឺនដុល្លារ ពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំង ហ្សួរ៉ាស់។

ថ្លែងប្រាប់ក្រុមកាងារភេសជ្ជៈប៉ូវកម្លាំង ហ្សួរ៉ាស់ ដែលបានចុះទៅប្រគល់រង្វាន់ធំដល់ផ្ទះផ្ទាល់តែម្តង កាលពីពេលថ្មីៗទៅនេះ លោកស្រីឈ្មោះ ហង គិមយ៉េង បាននិយាយទាំងទឹកភ្នែកដោយសាររំភើបពេក ក្រោយទទួលរង្វាន់ទឹកប្រាក់ដោយផ្ទាល់ ពីក្រុមការងារហ្សូរ៉ាស់ថា «ខ្ញុំរំភើបខ្លាំងពេករហូតដល់សន្លប់ នៅពេលដឹងថា ខ្ញុំបានឈ្នះទឹកប្រាក់ ២ម៉ឺនដុល្លារ ព្រោះមិននឹកស្មានដល់ទាល់តែសោះ»។

លោកស្រី ហង គិមយ៉េង បានបន្តថា ទឹកប្រាក់នេះច្រើនមែនទែនសម្រាប់គាត់ ហើយគាត់នឹងយកវាទៅដោះស្រាយជីវភាពប្រចាំថ្ងៃ និងសងបំណុលគេខ្លះផងដែរ។

សូមបញ្ជាក់ដែរថា អ្នកដែលចែកចាយបន្ត ក៏ទទួលបានរង្វាន់លើកទឹកចិត្តពីភេសជ្ជៈប៉ូវកម្លាំង ហ្សូរ៉ាស់ផងដែរ ដោយទទួលបានរង្វាន់ម៉ូតូ Zoomer-X ដ៏ស្រស់ស្អាតចំនួន ១គ្រឿង។ តើអ្នកត្រៀមខ្លូនដើម្បីឈ្នះរង្វាន់ទឹកប្រាក់ចំនួន ២ម៉ឺនដុល្លាពី Zorus ហើយឬនៅ?

គួរបញ្ជាក់ផងដែរថា ហ្សូរ៉ាស់ គឺភេសជ្ជៈប៉ូវកម្លាំងដ៏ឈ្ងុយឆ្ងាញ់ ដែលផ្សំឡើងពីមើមខ្ជាយខ្មៅ ទឹកឃ្មុំ និងវីតាមីនជាច្រើនមុខ។ ភេសជ្ជៈប៉ូវកម្លាំងជំនួយស្មារតី ពេលបើកបរ បន្សាបជាតិស្រវឹង និងជំនួយខួរក្បាល៕