(ភ្នំពេញ)៖ តើលោកអ្នកយល់ឃើញយ៉ាងដូម្តេចដែរនៅពេលដែល RAM ទូរស័ព្ទមានទំហំធំតែម្យ៉ាង ហើយវាពិតជាធ្វើឱ្យទូរស័ព្ទ របស់លោកអ្នកដើរលឿន និងអាចមានសមត្ថភាពលេងហ្គេមធំៗបានដោយរលូនមែន ឬទេ នេះ គឺជាអ្វីដែលមនុស្សភាគច្រើន តែងតែយល់ច្រលំលើកត្តានេះ ប៉ុន្តែវាក៏ត្រឹមត្រូវមួយចំណែកដែរ។

ការជ្រើសរើសទូរស័ព្ទមួយគ្រឿង សម្រាប់អ្នកដែលផ្តោតសំខាន់លើការប្រើប្រាស់កម្មវិធីធំៗ និងលេងហ្គេម Online ដើម្បីកំសាន្តអារម្មណ៍ ពួកគេច្បាស់ណាស់ដែលតែងតែទាមទារ និងផ្តោតសំខាន់លើកម្លាំងម៉ាស៊ីនកាន់តែខ្លាំង ដោយតម្រូវឱ្យការចំណាយថវិកានឹងមានការកើនឡើង កាន់តែខ្ពស់ដូចគ្នា ហើយចំនុចដែលលោកអ្នកគួរតែយកចិត្តទុកដាក់ រួមមានដូចជា៖ CPU, RAM, ROM, ហើយចំនុចទាំងអស់នេះ គឺវាមានលក្ខណៈពិសេសខុសៗ គ្នាផងដែរ។

រហូតមកដល់ពេលនេះ មានប្រភេទទូរស័ព្ទដៃកំពូលៗ ជាច្រើនបានបង្ហាញវត្តមានរបស់ពួកគេ តាមរយៈការស្វែងរកដៃគូសហការ ដើម្បីជំរុញទូរស័ព្ទ របស់ពួកគេកាន់តែខ្លាំង និងកាន់តែមានតម្លៃ មកដល់ពេលនេះការបំពាក់ជាមួយនឹង Chipset Snapdragon 855 ដែលជាជំនាន់ចុងក្រោយ របស់ក្រុមហ៊ុន Qualcomm គឺជាកត្តាដែលមនុស្សគ្រប់គ្នាបានយកចិត្តទុកដាក់នៅក្នុងឱ្យទូរស័ព្ទរបស់ពួកគេ ព្រោះវា គឺជាផលលាភគួបផ្សុំ ធ្វើឱ្យទូរស័ព្ទ របស់ពួកគេកាន់មានតម្លៃថ្លៃខ្ពស់ និងផ្តល់ភាពជឿជាក់ដល់អ្នកប្រើប្រាស់លើល្បឿនលឿនឈានមុខគេ ក្នុងនោះដែរទូរស័ព្ទកំពូល ឆ្នាំ២០១៩ គឺ OPPO Reno 10X Hybrid Zoom (60X Digital Zoom) ដោយវាបានបំពាក់ Chipset Snapdragon 855 ដែលវាបានដើរ តួនាទីយ៉ាងសំខាន់បំផុត ទៅលើដំណើការលឿន វាមានល្បឿនលឿនជាងមុន 45% វាមាន AI Engine ជំនាន់ទីបួន និងអាចដំណើរការកាន់តែរលូន ការប្រើប្រាស់ទៅលើកម្មវិធី ឬហ្គេមធំៗ ក៏គ្មានបញ្ហារាំងស្ទះអ្វីទាំងអស់សម្រាប់ស្មាតហ្វូនម៉ឌែលនេះ។

ក្នុង Chipset មួយមាន CPU, NPU ជាដើម ហើយពាក្យពេញរបស់ CPU គឺ Central Processing Unit ដែលមានន័យថាវាហាក់បី ដូចជាខួរក្បាល ឬក៏បេះដូងរបស់ស្មាតហ្វូនដូច្នេះដែរ។ វាមិនខុសអ្វីពីមនុស្សដែលមានភាពវៃឆ្លាតខ្លាំង និងមនុស្សមិនសូវឆ្លាត ឬក៏អាចប្រៀប បានទៅនឹងកម្រិត IQ របស់មនុស្សទូទៅនោះទេ។ មនុស្សដែលមាន IQ ខ្ពស់តែងតែឆ្លាតជាង និងមានការគិតលឿនជាងមនុស្សធម្មតា។

ក្រៅពីនេះ ក៏មានស្មាតហ្វូនដទៃទៀតដែរ ដែលបានបំពាក់មកជាមួយនឹង Chipset Snapdragon 855 ដូចជា OPPO Reno 10x Zoom, One Plus 7Pro, Xiaomi, Redmi K20 Pro និង Samsung S10+ ជាដើម ដូច្នេះវាពិតជាស័ក្កសមខ្លាំងណាស់ សម្រាប់តម្លៃរបស់ពួកគេ៕