(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ បានសេចក្តីជូនដំណឹង ស្ដីពី ការរំលឹកលើកទី២ សម្រាប់ការបង់ពន្ធលើអចលនទ្រព្យ ប្រចាំឆ្នាំ២០១៩ ដោយជំរុញឲ្យបងប្អូនជាម្ចាស់អចលនទ្រព្យ ដែលមិនទាន់ទៅប្រកាសបង់ពន្ធ សូមអញ្ជើញរួសរាន់ ទៅប្រកាសបង់ពន្ធឲ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។

ការចេញសេចក្តីជូនដំណឹង ជាលើកទី២នេះ បន្ទាប់ពីមានការក្រើនរំលឹកលើកទី១ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ រហូតមកទល់ពេលនេះ អគ្គនាយកដ្ឋានពន្ធដារ សង្កេតឃើញថា ក៏នៅមានម្ចាស់អចលនទ្រព្យមួយចំនួន មិនទាន់បានបំពេញកាតព្វកិច្ច ប្រកាសបង់ពន្ធប្រភេទនេះនៅឡើយ។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា «ចំពោះការខកខានមិនបានដាក់លិខិតប្រកាស បង់ពន្ធទាន់ពេលកំណត់ខាងលើ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទោសទណ្ឌ តាមច្បាប់ជាធរមាន»

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ៖