(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេសសម្រាប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣០ករណី ក្នុងនោះករណីប្រើប្រាស់១៧ករណី និងជួញដូរ១៣ករណី ឃាត់ខ្លួនជនសង្ស័យ៧២នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ២១ ខែសីហា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៥,៩៧២ករណី ឃាត់មនុស្ស១២,៩៥៤នាក់ (ស្រី៨៩៨នាក់) ក្នុងនោះមានជនបរទេស៣០២នាក់ (ស្រី៥០នាក់)៕