(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង២,៦៣១គ្រឿង រកឃើញល្មើសច្បាប់៩៣៥គ្រឿង(ម៉ូតូ៧៥%) អប់រំ៣៧៦គ្រឿង និងផាកពិន័យ៥៥៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២១ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន១,៧០១គ្រឿង, អប់រំ២៥០គ្រឿង និងផាកពិន័យ៤៤៩គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១២៣,១៩១គ្រឿង រកឃើញយានយន្តល្មើស២២,៥៤៨គ្រឿង(ម៉ូតូ៥៧%) ក្នុងនោះអប់រំ១០,៩១២គ្រឿង និងផាកពិន័យ១១,៦៣៦គ្រឿង៕