(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានរៀបចំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាអំពី «លទ្ធភាពក្នុងការកែច្នៃ សំរាមសម្រាប់ផលិតអគ្គិសនី» ។ កិច្ចប្រជុំនេះ រៀបចំឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នាទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ដុ។

តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែសីហានេះ បានឲ្យដឹងថា ស្របពេលដែលប្រទេសកម្ពុជា កំពុងមានកំណើនសេដ្ឋកិច្ច និងកំណើនប្រជាជននៅតាមទីក្រុង និងទីប្រជុំជន ជាពិសេស ក្នុងរាជធានីភ្នំពេញ, បរិមាណសំរាម និងកាកសំណល់រឹង មានការកើនឡើងយ៉ាងខ្លាំងគួរឲ្យព្រួយបារម្ភ។

ជាក់ស្តែង ក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេល៥ឆ្នាំចុងក្រោយនេះ បរិមាណសំរាមជាមធ្យម ចំនួនប្រមាណជាង២,៨០០តោនក្នុង១ថ្ងៃ ដែលមានការកើនឡើងក្នុងរង្វង់ពី១០ភាគរយ ទៅ១៣ភាគរយ ក្នុង១ឆ្នាំ។
បរិមាណសំរាមក្នុងទីក្រុង ត្រូវបានព្យាករណ៍ថា នឹងមានការកើនឡើងបន្តទៀត ដែលទាមទារឲ្យមានវិធានការ ក្នុងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។

កិច្ចប្រជុំបានពិភាក្សា និងរិះរកវិធានការ ដោះស្រាយបញ្ហាប្រឈម ក្នុងការគ្រប់គ្រងសំរាម និងកាកសំណល់រឹង ដោយផ្អែកលើរបាយការណ៍សិក្សាបឋម របស់អគ្គលេខាធិការដ្ឋាន គ.ស.ហ ដូចខាងក្រោម៖

១៖ រៀបចំកសាងក្របខ័ណ្ឌច្បាប់ គោលនយោបាយ និងអនុវត្តបទដ្ឋានគតិយុត្តិ ស្តីពី ការគ្រប់គ្រងកាកសំណល់ រឹង និង សំរាម
២៖ រៀបចំយន្តការអន្តរស្ថាប័ន រួមគ្នាអនុវត្តវិធានការណ៍ជាខ្សែច្រវាក់ ចាប់ពីអ្នកប្រើប្រាស់ រហូតដល់ការកែច្នៃ ចុងក្រោយចំពោះកាកសំណល់រឹង និងសំរាម
៣៖ រៀបចំជាយុទ្ធនាការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ និងគ្រប់ទីកន្លែង ដើម្បីបង្កើនការយល់ដឹង អំពីការទុកដាក់សំរាម ការសំអាតអនាម័យ បរិស្ថាន និងសុខុមាលភាពជារួម ដែលកិច្ចការនេះ ទាមទារឲ្យមាន ការចូលរួមគាំទ្រឲ្យបានពេញ ទំហឹងពីសំណាក់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននីមួយៗ និងភាគីពាក់ព័ន្ធទាំងអស់។

អង្គប្រជុំ ក៏បានពិភាក្សាលើជម្រើសនៃវិធានការនានា ដែលមានលក្ខណៈជាប្រព័ន្ធ ដែលផ្តោតសំខាន់លើ៖

* រៀបចំគោលនយោបាយជាតិ ស្តីពីការគ្រប់គ្រង និងកែច្នៃសំណល់រឹង និងសំរាម។
* កែសម្រួលប្រព័ន្ធគ្រប់គ្រង ដាក់ចេញនូវយន្តការ វិធានការអនុវត្តម៉ត់ចត់ និងជាក់លាក់ក្នុងការគ្រប់គ្រង កាកសំណល់រឹង និងសំរាម ក៏ដូចជា រៀបចំជាយុទ្ធនាការ ដើម្បីផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋ ដោយ មានការសហការពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ចូលរួមរៀបចំទុកដាក់កាកសំណល់រឹង និងសំរាម។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំ ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំ និងចូលរួមយ៉ាងសកម្ម ក្នុងការពិភាក្សា ស្វែងរកដំណោះស្រាយ សម្រាប់ការអនុវត្ត និងបានស្នើឲ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តចូលរួមផ្តល់កិច្ចសហការប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស