(ភ្នំពេញ)៖ ប្រើ OPPO Reno 10X Zoom មិនទាន់ថ្នឹកដៃផង អីឡូវឮថាចេញម៉ូឌែលថ្មីមួយទៀតហើយ ដែលមានឈ្មោះថា Reno2។ ប៉ុន្មានថ្ងៃនេះឃើញតែព័ត៌មានបែកធ្លាយស្តីពី ការបង្ហាញខ្លួនរបស់ស៊េរី Reno ដែលមានឈ្មោះថ្មីថា OPPO Reno 2 ហ្នឹងហើយឮថានឹងត្រូវសម្ពោធជាផ្លូវការនៅប្រទេសឥណ្ឌាមុនគេនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ ហើយណាសំណព្វចិត្តបង។

ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យអ្នកដេញស៊េរីទូរស័ព្ទកាន់តែព្រឺរសម្បុរនោះ គឺម៉ូឌែល OPPO Reno2 មានបំពាក់កាមេរ៉ាក្រោយរហូតដល់ទៅ៤ គ្រាប់ឯណោះ។

សួរដូចឆោតចុះអីក៏សម្បូរកាមេរ៉ាម្ល៉េះ ក្រុមហ៊ុន OPPO ហ្នឹង? Admin ស្មានតែជាព័ត៌មានបែកធ្លាយលេងៗ មានណាវាលេងមាន៤គ្រាប់ របស់គេមែនដោយគេសរសេរនៅលើ Poster ជាភាសាអង់គ្លេសថា Quad cam 20X Zoom See More, See Clear (កាន់តែច្រើន កាន់តែច្បាស់ ) ញាក់សាច់ទ្រើតៗតែម្តងហ្វេនៗអើយ។

កាលមុនកូនច្បង Reno 10X Zoom ហ្នឹងមានលក្ខណៈពិសេស គឺមានបង្កប់បច្ចេកវិទ្យា 60X Digital Zoom គឺវាមានសមត្ថភាពពង្រីកមុំដល់ទៅ ៦០ដងអាច Zoom កប់ពពកឯណោះ ដែលអាចចាត់ទុកថាជាកាមេរ៉ាធំជាងគេទៅហើយ។ ចុះទម្រាំតែមាន 20X Zoom ទៀត តើវាអាច Zoom បានដល់ទ្វេគុណទេបងប្អូនអើយ គឺ 60*2= 120 Zoom គិតលេងៗ។

លើកនេះមិនហ៊ានលេងសើច ឬភ្នាល់ជាមួយមិត្តភក្តិខ្ញុំដូចមុនទេព្រោះកន្លងមក OPPO ធ្វើស៊ីខ្ញុំច្រើនដែរ ដោយសារតែទាយខុស ព្រោះពួកគេតែងតែមានអ្វីដែលថ្មី និង Surprise ដល់ក្រុមអ្នកគាំទ្រពួកគេជានិច្ច។

ម្យ៉ាង Brand មួយនេះ មិនដែលចុះចាញ់ដៃគូប្រកួតប្រជែងរបស់គេឡើយ គឺពួកគេតែងតែរក្សាការព្យាយាមរបស់ពួកគេច្នៃប្រឌិតអ្វីដែលថ្មីដែលយើងនឹកស្មានមិនដល់។

ដូច្នេះ ចាំអ៊ុតទាំងអស់គ្នាថាតើនៅពេលដែល OPPO Reno នឹងសម្ពោធជាផ្លូវការនៅប្រទេសឥណ្ឌា ថាវាពិតជាមានកាមេរ៉ា៤គ្រាប់នោះ មែនអត់? វាមានទំហំ 48MP ដូចមុនទៀតទេ? ហើយវាមានសមត្ថភាពប៉ុណ្ណាដែរ? ហើយរូបរាង វាដូចក្នុងរូប Poster ហ្នឹងអត់?

ជាពិសេស គឺតម្លៃ លក់ជាផ្លូវការនៅទីនោះប៉ុន្មានដែរ! តើវាអាចមានតម្លៃលើ ឬក្រោម Reno 10X Zoom ប៉ុន្មានទៅ? អ្វីដែលសំខាន់នោះតែ OPPO Reno2 នេះវានឹងមកទីផ្សារកម្ពុជា ដែរឬទេ? បើមកមែនច្បាស់ជាសំណព្វចិត្តបងសំណព្វចិត្តអូនសុំដូរស៊េរីទៀតហើយ៕

https://www.youtube.com/watch?v=LO3nvmTi_xA&feature=youtu.be