(ភ្នំពេញ)៖ ក្រុមហ៊ុន អិល ឌី អាយ អ៊ីនធឺប្រាយ អិលធីឌី (LDI ENTERPRISE LTD) នឹងរៀបចំកម្មវិធីដាក់តាំងបង្ហាញផលិតផលថ្មីរបស់ខ្លួន នាឡិកាម៉ាក G-SHOCK GA-2000 និងកម្មវិធីជួបជុំអតិថិជនចែកចាយបន្ត (CASIO Dealer Conference) របស់ខ្លួនយ៉ាងអធិកអធម ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ នៅសណ្ឋាគារសូហ្វីតែលភូគីត្រា។

នៅក្នុងកម្មវិធីនេះដែរ ក៏មានការចូលរួមយ៉ាងច្រើនពីសំណាក់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាអ្នកលក់បន្តនៃនាឡិកាម៉ាក Casio នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានវត្តមានរបស់លោកស្រី លី គាវ អគ្គនាយិកាក្រុមហ៊ុន LDI ENTERPRISE LTD និងលោកស្រី គួច ណាវី នាយកប្រតិបត្តិនៃក្រុមហ៊ុន LDI ENTERPRISE LTD, លោក Atsushi Yamaoka និងអ្នកនាង Asami Sagara អ្នកតំណាងពីប្រទេសជប៉ុននៃនាឡិកាម៉ាក Casio។

នៅក្នុងកម្មវិធីនេះដែរក្រុមហ៊ុន LDI Enterprise Ltd នឹងធ្វើការណែនាំ និងប្រកាសជាផ្លូវការនូវអគ្គរាជទូតសុច្ឆន្ទៈ ចំនួន២រូបបន្ថែមទៀតគឺ លោក ធារី ចន្ថា ប៊ីន តំណាងឱ្យផលិតផលនាឡិកាម៉ាក G-SHOCK CASIO ផ្នែកកីឡា និងកញ្ញា នីគី នីគី តំណាងឱ្យផលិតផលនាឡិកាម៉ាក BABY-G ដែលស្ថិតនៅក្រោមម៉ាកសញ្ញានាឡិកា CASIO របស់ជប៉ុន។

នៅក្នុងកម្មវិធីដាក់បង្ហាញផលិតផលថ្មីរបស់នាឡិកា CASIO និងការបង្ហាញអគ្គរាជទូតសុច្ឆន្ទៈរបស់នាឡិកាម៉ាក CASIO នាល្ងាចថ្ងៃសៅរ៍នេះ ក៏មានការច្រៀងកំដអារម្មណ៍យ៉ាងពីរោះរណ្តំចិត្ត ពីសំណាក់អគ្គរាជទូតសុច្ឆន្ទៈថ្មីគឺ កញ្ញា នីគី នីគី និងអគ្គរាជទូតសុច្ឆន្ទៈចាស់ គឺ លោក ឃឹមផុន ថេណា ផងដែរ ហើយក៏មានការផ្តល់ជូននូវការបញ្ចុះតម្លៃយ៉ាងពិសេស ពីសំណាក់ក្រុមហ៊ុន LDI ENTERPRISE LTD ជូនដល់អ្នកលក់បន្តនៃនាឡិកាម៉ាក CASIO ទាំងអស់ថែមទៀតផង៕