(ភ្នំពេញ)៖ ចាន់ សុបញ្ញា បានក្លាយជាបេក្ខជនដ៏លេចធ្លោមួយរូប បើទោះបីគេមានវ័យក្មេងត្រឹមតែ១៤ឆ្នាំមែនពិត ប៉ុន្តែមានសំឡេងមិនធម្មតា រហូតបានឆ្លងវគ្គជម្រុះសំខាន់ៗក្នុងសប្តាហ៍កន្លងមក ដូចជាវគ្គ The Judge Audition, Bootcamp និង The Six Chairs Challenge ក្នុងចំណោមបេក្ខជន ដែលពោរពេញដោយទេពកោសល្យជាច្រើន។

កម្មវិធីកម្សាន្តបែបប្រកួតប្រជែងសមត្ថភាពច្រៀង X-Factor Cambodia ដែលឧបត្ថម្ភផ្តាច់មុខដំបូងគេបង្អស់ដោយភេសជ្ជៈប៉ូវកម្លាំង វើក បានបើកឱកាសដល់ប្រជាពលរដ្ឋទូទាំងខេត្តរាជធានី ក្នុងប្រទេសកម្ពុជា អាចដាក់ពាក្យចូលរួមប្រកួតប្រជែងបានគ្រប់ៗគ្នា។

នៅក្នុងវគ្គបន្ទាប់ គឺវគ្គ The Judge House សុបញ្ញា នឹងធ្វើការប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយបេក្ខជនខ្លាំងៗដទៃទៀត។

រង់ចាំមើលថាតើយុវជនជំទង់ ដែលមកពីខេត្តកំពង់ចាមរូបនេះ នឹងមានជោគវាសនាបែបណា? តើរូបគេនឹងបង្ហាញអារម្មណ៍ក្ដុកក្ដួលនៅចំពោះមុខគណៈកម្មការដែរ ឬទេ ពេលប្រកាសលទ្ធផល!!