(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ បុគ្គលិក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ នៃសាលា ហ៊ែរ៉ុដស៍ អន្តរជាតិ នាពេលថ្មីៗនេះ បានចូលរួមកម្មវិធីប្រារព្ធគម្រប់ខួប៥ឆ្នាំ ដែលពោពេញដោយភាពជោគជ័យដ៏អស្ចារ្យ។ 

ពិតជាអាចនិយាយបាន ពីចំណាប់អារម្មណ៍នៃមោទនភាព និងស្មារតីជាសហគមន៍។

វាគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ព្រោះជាការប្រារព្ធពិធីអបអរសាទរ ដែលសាលាបានផ្តល់សេវាកម្មផ្នែកអប់រំដ៏ឆ្នើម ក្នុងរយៈពេល៥ឆ្នាំ ដំបូងរបស់សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ទៅដល់សហគមន៍ និងមាតាបិតា។ យើងទាំងអស់គ្នា មានអារម្មណ៍រីករាយ និងមានមោទនភាពចំពោះថ្ងៃនេះ ដែលបានកើតឡើង។

ក្នុងឱកាសគម្រប់ខួប៥ឆ្នាំនេះផងដែរ សូមទស្សនាវីដេអូសិស្សានុសិស្សរបស់យើង ដែលជាអនាគតអ្នកដឹកនាំ នាពេលខាងមុខ អំពីក្ដីស្រម៉ៃ និងសេចក្ដីប្រាថ្នា ដែលចង់សម្រេចបាន មុនពេលពួកគេឆ្លើយតបសំនួរ ដ៏សំខាន់មួយ «តើខ្ញុំជាអ្នកណា?» សូមចូលរួមជាមួយពួកគេ ក្នុងដំណើរសម្រេចក្តីសុបិន្ត នៃអនាគតដ៏ល្អរបស់ពួកគេ ឲ្យកាន់តែប្រសើរ និងភ្លឺស្វាងពោពេញទៅដោយសេចក្ដីសង្ឃឹម។

ក្នុងនាមយើងទាំងអស់គ្នា នៅសាលា ហ៊ែរ៉ុដស៍ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សិស្សានុសិស្ស និងបុគ្គលិក ដែលបានជួយអស់ពីកម្លាំងកាយចិត្ត ក្នុងកម្មវិធីនៅថ្ងៃនេះ។

មានបុគ្គលច្រើនណាស់ ដែលយើងពិតជាចង់អរគុណដោយផ្ទាល់ ប៉ុន្តែសូមអ្នកទាំងអស់គ្នាដឹងថា ការងាររបស់លោកអ្នក ត្រូវបានទទួលការគោរព និងកោតសរសើរ ដែលជាផ្នែកមួយ នៃក្រុមមានភាពរឹងមាំ និងបានចូលរួម ដឹកនាំព្រឹត្តិការណ៍នេះ ឲ្យកើតមានឡើង។

សម្រាប់ព័ត៌មានបន្ថែម៖ https://www.facebook.com/HarrodsInternationalAcademy/ សូមទំនាក់ទំនងមកកាន់សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ឥឡូវនេះ សម្រាប់ការមកទស្សនាសាលា៖
* ០២៣ ៩៣៦ ៩៩៩ , ០១០ ២៩៦ ៦៨៨ - សាខាអូឡាំពិក
* ០២៣ ៩៧៤ ៩៩៩ , ០៦១ ២៩៦ ៦៨៨ - សាខាបឹងកេងកង១- កម្រិតមតេ្តយ្យ
* ០២៣ ៩៧៣ ៩៩៩ , ០៧៧ ២៩៦ ៦៨៨ - សាខាបឹងកេងកង១- កម្រិតបឋមសិក្សា
* ០២៣ ៩៧៣ ៩៩៩ , ០៧៧ ២៩៦ ៦៨៨ - សាខាបឹងកេងកង១- កម្រិតមធ្យមសិក្សា៕