(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បើកកិច្ចប្រជុំឆ្លងសេចក្តីព្រាងផែនការជាតិ៥ឆ្នាំ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩-២០២៣។

កិច្ចប្រជុំនេះ ធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមវត្តមានរបស់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការអញ្ជើញចូលរួមពីសំណាក់ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ២៧។

ជាមួយគ្នានេះដែរ ការធ្វើផែនការជាតិ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩-២០២៣ គឺផ្នែកលើសភាពការណ៍គ្រឿងញៀន របាការណ៍គ្រឿងញៀនពិភពលោក និងផែនការជាតិ៣ឆ្នាំ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៦-២០១៨ ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាព ស្របទៅតាមការវិវត្តន៍សភាពការណ៍ជាក់ស្តែងនៃគ្រឿងញៀន ទាំងក្នុងកម្រិតថ្នាក់ជាតិ តំបន់ និងអន្តរជាតិ៕