(ភ្នំពេញ)៖​ នៅម៉ោង៧៖៣០នាទីព្រឹកថ្ងៃទី២០ ខែសីហានេះ ដែលជាថ្ងៃទី២នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង១៩ សីហា ឆ្នាំ២០១៩ នៅគ្រប់មណ្ឌលប្រឡងទូទាំងប្រទេស បានចាប់ផ្តើមដំណើរការសំណេរម៉ោងទី១ហើយ។

សម្រាប់សំណេរម៉ោងទី១នេះ គឺថ្នាក់វិទ្យាសាស្ត្រ ប្រឡងអក្សរសាស្ត្រខ្មែរ និងថ្នាក់វិទ្យាសាស្ត្រសង្គម ប្រឡងគណិតវិទ្យា ដែលមានរយៈពេលប្រឡង៩០នាទី៕