(ភ្នំពេញ)៖ ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ មានព្រះជន្ម៧៤ឆ្នាំ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យរុស្ស៉ី រាជធានីភ្នំពេញ។

កូនប្រុសរបស់លោកតា គង់ ណៃ គឺលោក គង់ សម័យ បានប្រាប់ Fresh News នៅយប់នេះថា ឪពុករបស់លោក មានជំងឺសួត ប៉ុន្តែការពិនិត្យកំហាក វិនិច្ឆ័យរោគផ្សេងៗទៀតនោះ នៅមិនទាន់ដឹងលទ្ធផលនៅឡើយទេ។ លោកកំពុងសម្រាក នៅបន្ទប់លេខ១០៣ អាគារទទឹងថ្ងៃ នៃមន្ទីរពេទ្យរុស្ស៉ី។

សូមបញ្ជាក់ថា សប្បុរសជនមានបំណងសួរសុខទុក្ខលោកតា គង់ ណៃ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ 011 444 765, 087 398 763 ៕