(ភ្នំពេញ)៖ គតិបណ្ឌិតចំនួន១០ ដែលអង្គភាពព័ត៌មាន Fresh News បានស្រាវជ្រាវ និងយកមកបង្ហាញសម្រាប់សប្ដាហ៍ថ្មីនេះ រួមមាន៖

១៖ សុភាសិតខ្មែរ «បើឃើញឈើពុកកុំដើរកន្លង អាសូរឈើផងគ្រាន់ចងចន្លុះ»។

២៖ ទស្សនវិទូចិន ខុង ជឺ «បើធ្វើគុណហើយ សូមកុំរំឭកគុណនោះនៅចំពោះមុខគេឱ្យសោះ បើមិនដូច្នោះទេ គុណធំប៉ុនភ្នំក៏ត្រូវរលាយ»។

៣៖ មេទ័ពចិនមុនរជ្ជកាលឈីង ស៊ុន អ៊ូ «មានតែយើងខ្លាំងខ្លួនឯងទេ ទើបអ្នកដទៃព្រមជួយយើង»។

៤៖ មេទ័ពនគរស៊ូហាន់ គួន អ៊ី «គុណធម៌ គឺមានសារសំខាន់ជាងជីវិតទៅទៀត»។

៥៖ ឧបរាជនគរហាន់ ឆាវ ឆាវ «បរាជ័យមានអ្វីគួរឱ្យខ្លាច តែអ្វីដែលគួរឱ្យខ្លាចនោះ គឺចិត្តបរាជ័យ»។

៦៖ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក វីនស្តុន ឆឺតឈីល «ជោគជ័យថ្ងៃនេះ មិនប្រាកដថាជោគជ័យទៀតនៅថ្ងៃស្អែក ហើយបរាជ័យថ្ងៃ ក៏មិនប្រាកដថាបរាជ័យទៀតនៅថ្ងៃស្អែកដែរ»។

៧៖ នាយករដ្ឋមន្ត្រីអាហ្វ្រិកខាងត្បូង លោក ណេលសុន ម៉ុងដេឡា «អ្នកដឹកនាំ គឺដឹកនាំប្រកបដោយភាពគំរូ មិនមែនដឹកនាំដោយកម្លាំងនោះទេ»។

៨៖ មេដឹកនាំការទាមទារឯករាជ្យរបស់ឥណ្ឌា លោក មហាត្មៈ គន្ធី «ចំពោះមនុស្សដែលក្រពះរបស់ពួកគេគ្មានអ្វីសោះនោះ អាហារគឺជាព្រះ»។

៩៖ ទស្សនវិទូក្រិច សូក្រាត «គុណធម៌មិនមែនកើតចេញពីទ្រព្យសម្បត្តិនោះទេ ប៉ុន្តែទ្រព្យសម្បត្តិ និងរឿងល្អៗជាច្រើនទៀត សុទ្ធតែកើតចេញពីគុណធម៌»។

១០៖ មេទ័ពធំនគរតុងអ៊ូ ចូវ អ៊ី «ជឿជាក់ជ្រុលហួសហេតុពេក នាំឱ្យបរាជ័យ»៕