(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៣,៥៥៤គ្រឿង រកឃើញល្មើសច្បាប់៦៩១គ្រឿង(ម៉ូតូ៦៣%) អប់រំ៣៨៤គ្រឿង និងផាកពិន័យ៣០៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី១៧ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន១,៨០២គ្រឿង, អប់រំ២៥៨គ្រឿង និងផាកពិន័យ៣០៧គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៧ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១១២,៦១៥គ្រឿង រកឃើញយានយន្តល្មើស ២០,៦១៥គ្រឿង(ម៉ូតូ៥៧%) ក្នុងនោះអប់រំ១០,០៧៦គ្រឿង និងផាកពិន័យ១០,៥៣៩គ្រឿង៕