(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៣,៣៨១គ្រឿង រកឃើញល្មើសច្បាប់៨២៥គ្រឿង(ម៉ូតូ៥៣%) អប់រំ៤០៨គ្រឿង និងផាកពិន័យ៤១៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី១៥ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន១,៨២៤គ្រឿង, អប់រំ២៦៦គ្រឿង និងផាកពិន័យ១៦៧គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១០៤,០៨៩គ្រឿង រកឃើញយានយន្តល្មើសគ្រឿង១៩,១៣២(ម៉ូតូ៥៧%) ក្នុងនោះអប់រំ៩,៣១៥គ្រឿង និងផាកពិន័យ៩,៨១៧គ្រឿង៕