(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន៥១ករណី ដោយឃាត់ខ្លួនជនសង្ស័យ១២១នាក់។

បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ២៤ករណី ឃាត់ខ្លួន៥១នាក់ និងប្រើប្រាស់២៧ករណី ឃាត់ខ្លួន៧០នាក់។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ មានចំនួនសរុប៥,៧៩១ករណី ដោយឃាត់មនុស្សចំនួន១២,៥៨៤នាក់ (ស្រី៨៨៥នាក់) (ជនបរទេស៣០២នាក់ ស្រី៥០នាក់ មាន១២សញ្ជាតិ)៕