(ភ្នំពេញ)៖ លោក Serge Granger ជាអ្នកជំនាញប្រកបដោយទេពកោសល្យខ្ពស់ និងល្បីល្បាញប្រចាំប្រទេសបារាំងជាង៤០ឆ្នាំមកហើយ ខាងផ្នែកតុបតែងរចនាស្ករសូកូឡា ធ្វើនំ និងបង្អែម នឹងមកបង្ហាញស្នាដៃចម្អិនដ៏ប្រណីត ក្នុងកម្មវិធីដ៏ពិសេសអស្ចារ្យមួយ គឺ «ឈុត តែពេលរសៀល (High Tea) នៅភោជនីយដ្ឋាន ខេមា ឡាប៉ុស្តិ៍ នៅថ្ងៃទី២៤ ខែសីហា និង ខេត្តសៀមរាប ភោជនីយដ្ឋាន ខេមា អង្គរ ថ្ងៃទី២៥ ខែសីហាខាងមុខនេះ ។

ក្នុងនាមជាអ្នកដែលទទួលបានមេដាយ ឆ្លាក់ស្ករសូកូឡាល្អបំផុតប្រចាំប្រទេសបារាំងនៅឆ្នាំ១៩៩៣ និងពានរង្វាន់ជាច្រើនទៀត លោក ហ្រ្គង់ហ្សេរ នឹងនាំយកចំណេះដឹង និងជំនាញខាងផ្នែកតុបតែងរចនាបង្អែម ជាលក្ខណៈសិល្បៈ មកបង្ហាញក្នុងកម្មវិធី តែពេលរសៀលថ្មីនេះ។

លោក Serge Granger ក៏ជាសមាជិក French Academy of Chocolate and Confection and Honorary President of Gourmet Tradition, an association of French confectioners, chocolatiers, bakers and ice cream makers។

ក្នុងកម្មវិធី បើកដំណើរការឈុតតែពេលរសៀលថ្មីនេះ ភ្ញៀវកិត្តិយសនឹងភ្លក្ស អាហារ ដ៏ឈ្ងុយឆ្ងាញ់ពិសា ដូចជា នំម៉ាការ៉ុន នំមាឌីលែន នំការ៉ាមែល នំជែលីរសជាតិផ្លែឈើ នំអូប៉េរា នំស្កន ចំណិតត្រសក់ជាមួយត្រីសាលម៉ុន ឃីស វ៉ុលឡូវ៉ង់គ្រឿងសមុទ្រ សាំងវិចហេមនិងឈីស និងជម្រើសដំណាប់ និងស្ករសូកូឡាជាច្រើនមុខទៀត ត្រឹមតែ ៨ដុល្លារ++ ប៉ុណ្ណោះ។ ពិតមែនហើយ អ្វីដែលបំភ្លេចមិនបានគឺ ជម្រើសតែដ៏ពិសេសរបស់ខេមា ពីអ្នកជំនាញនៅ Harney& Sons។ ឈុតតែពេលរសៀលដ៏សម្បូរបែបនេះ នឹងជាសុបិន្តអ្នកនិយមចូលចិត្តទទួលទាន។

អ្នកជំនាញខាងតុបតែងរចនាសូកូឡា ធ្វើនំបង្អែម លោក Serge Granger នឹងបណ្តុះបណ្តាលក្រុមការងាររបស់ខេមា នូវជំនាញតុបតែងរចនាសូកូឡា ធ្វើនំ និងបង្អែម ដើម្បីឲ្យឈុតតែពេលរសៀលថ្មីនេះ នៅបន្តមានវត្តមាន នៅគ្រប់ភោជនីយដ្ឋានខេមានាពេលក្រោយ។

លោក Serge Granger មានបំណងបណ្តុះគំនិតចុងភៅកម្ពុជាជំនាន់ក្រោយខាងផ្នែកដុតនំ និងបង្អែម ឲ្យមានការអភិវឌ្ឍជំនាញនេះ ឲ្យកាន់តែប្រសើរឡើង ដើម្បីបន្តបំពេញចិត្តភ្ញៀវខេមាតទៅទៀត។

សូមលោកអ្នកអញ្ជើញកក់កន្លែងជាមុនតាមរយៈ៖ www.khema.asia  or call 015 841 888 for Khéma La Poste ឬ 015 416 888 for Khéma Angkor។

ជីវប្រវត្តិសង្ខេបរបស់លោក Serge Granger

* ទទួលបានកិត្តិនាមជា “Meilleur Ouvrier de France” ខាងផ្នែកតុបតែងរចនានំសូកូឡាល្អបំផុតប្រចាំប្រទេសបារាំងឆ្នាំ1993

* ជាសមាជិក“Académie française du Chocolat et de la Confiserie”

* ប្រធានកិត្តិយសនៃសមាគម “Tradition gourmande” តាំងពីឆ្នាំ1991

* និងជាអតីតអ្នកដុតនំ និងធ្វើសូកូឡានៅ Mont Richard ប្រទេសបារាំងជាង33ឆ្នាំ ហើយបច្ចុប្បន្នជាអ្នកប្រឹក្សា អន្តរជាតិនិងគ្រូបង្រៀនផងដែរ៕