(ភ្នំពេញ)៖ រង្វាន់ម៉ូតូដ៏ថ្មីស្រឡាងរបស់ភេសជ្ជៈគោជល់ បានបន្តធ្លាក់ដល់ដៃអតិថិជន ដែលមានសំណាង៣នាក់បន្ថែមទៀតហើយ ខណៈដែលម៉ូតូចំនួន ២គ្រឿង ទើបតែបាន ប្រគល់ជូនដល់ដៃ អ្នកដែលបានឈ្នះរង្វាន់កាលពីចុងខែមុននេះរួចរាល់។

ដូចដែលបានសន្យាជាមួយអ្នកដែលគាំទ្រ និងពិសាភេសជ្ជៈប៉ូវកម្លាំងគោជល់ ដោយសន្យាប្រគល់នូវម៉ូតូ២០គ្រឿង សម្រាប់បងប្អូនធ្វើការផ្សងសំណាង តាំងពីចុងខែកក្កដា ឆ្នាំ២០១៩កន្លងមក ដោយនៅក្នុងពេលភ្លាមៗនោះ មានអ្នកឈ្នះ រង្វាន់ ម៉ូតូចំនួន ២គ្រឿង និងបានចែកជូនភ្លាមៗ ក្រោយពិនិត្យផ្ទៀងផ្ទាត់រួច។

ឥឡូវនេះមានអ្នកឈ្នះបីនាក់បន្ថែមទៀតហើយគឺ៖

* ទី១៖ លោក សៀ ភារម្យ អាយុ ៣២ឆ្នាំ អ្នកលក់រាយភេជ្ជៈគ្រប់មុខ និងលក់ថ្នាំពេទ្យ នៅខេត្តកំពង់ស្ពឺ

* ទី២៖ លោក អ៊ុក សាម៉េត អាយុ ៣៦ឆ្នាំ អ្នកលក់ផ្លែឈើ រស់នៅរាជធានីភ្នំពេញ
ទី៣៖ លោក សឿន សារិន អាយុ ២៩ឆ្នាំ ជាអ្នកបើកបរតាក់ស៊ី មកពីខេត្តតាកែវ

សម្រាប់អ្នកត្រូវក្នុងសប្ដាហ៍នេះ ក្រុមហ៊ុននឹងបើករង្វាន់ជូនក្នុងពេលឆាប់ខាងមុខនេះ។ ក្រៅពីនោះយើងមានអ្នកឈ្នះរង្វាន់ ធំៗជាច្រើនទៀតដូចជា៖ ឡានម៉ាស្ដាអេឃ្លីបឆ្នាំ២០១៩ លុយសុទ្ធ ៥,០០០ដុល្លារ ៥០០ដុល្លារ ១០០ដុល្លារ និងរង្វាន់១កំប៉ុង ជាច្រើនរង្វាន់ទៀត ដែលនៅរង់ចាំលោកអ្នក។ គោជល់ពិសារាល់ថ្ងៃឈ្នះរង្វាន់រាល់ថ្ងៃ ,គោជល់រង្វាន់ធំជាងគេចែកពិត៕