(រតនគីរី)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមសហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគីរី ព្រមទាំងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ យកទឹកបរិសុទ្ធកម្ពុជាចំនួន៣,០០០កេស ចែកជូនប្រជាពលរដ្ឋ២៣៤៥គ្រួសារ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់ ក្នុងស្រុកកូនមុំ និងស្រុកលំផាត់ ខេត្តរតនគីរី។

ក្នុងឱកាសចែកទឹកបរិសុទ្ធកម្ពុជា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានឧបត្ថម្ភថវិកាចំនួន៥លានរៀល ជូនដល់គ្រួសាររបស់សពក្មេងស្រីម្នាក់ ដែលបានលិចទូកដោយសារជំនន់ទឹកភ្លៀងនៅក្នុងស្រុកលំផាត់ ផងដែរ។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមយ៉ាងសកម្មក្នុងការងារសង្គម ដើម្បីជួយដោះស្រាយបញ្ហាប្រឈមដែលប្រជាពលរដ្ឋជួបប្រទះ។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនក៏បាននាំយកទឹកបរិសុទ្ធកម្ពុជា៣០០០កេសចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ក្នុងខេត្តព្រះសីហនុ និងថវិកា១៥លានរៀលជូន៣គ្រួសារ ដែលបាត់បង់សមាជិកគ្រួសារ ដោយសារទឹកជំនន់នៅខេត្តព្រះសីហនុ៕