(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៤,២៣៧គ្រឿង រកឃើញល្មើសច្បាប់៧៨៣គ្រឿង (ម៉ូតូ៥២%) អប់រំ៤០០គ្រឿង និងផាកពិន័យ៣៨៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១០ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន១,៧៩៦គ្រឿង, អប់រំ២៤០គ្រឿង និងផាកពិន័យ១៤៧គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៨២,០៦០គ្រឿង រកឃើញយានយន្តល្មើសគ្រឿង១៤,៩៤៤(ម៉ូតូ៥៧%) ក្នុងនោះអប់រំ៧,២៥១គ្រឿង និងផាកពិន័យ៧,៦៩៣គ្រឿង៕