(សៀមរាប)៖ ឃីងសឹរ៉ូដអង្គរ (King’s Road Angkor) គឺជាក្រុមហ៊ុនគ្រប់គ្រងអចលនាទ្រព្យ នៅដើមខែសីហា ឆ្នាំ២០១៩នេះ បានប្រារព្ធពិធីអបអរដល់បុគ្គលិកឆ្នើម និងទូតសុឆន្ទៈប្រចាំឆ្នាំ២០១៩ ដែលធ្វើឡើងនៅក្នុងផ្សារខ្មែរ អេអិនអិម ក្នុងខេត្ដសៀមរាប ។

បុគ្គលិកឆ្នើម ដែលទទួលបាននូវ Certificate of Recognition and Appreciation ប្រចាំឆ្នាំ២០១៩ គឺ លោកស្រីម៉ៅ ចាន់ដារ៉ា Customer Care Representatives, កញ្ញាផល យូភា Senior Graphic and Creative Officer, លោកវង្ស សារិទ្ធ Graphic & Creative Manager។

សម្រាប់បុគ្គលិកឆ្នើម ដែលទទួលបាននូវ Certificate of Commitment ប្រចាំឆ្នាំ២០១៩ គឺលោក កៀង សាម៉ុន Technical Manager និងលោកស្រី រ៉េន ចាន់ណារី ទទួលបាននូវ Certificate of Professional Grooming.
លោក ស៊ន់ វិទូ អ្នកចាត់ការទូទៅផ្សារខ្មែរ អេអិនអិម (ANM Khmer Market) ទទួលបាននៅ Certificate of Recognition and Appreciation។

ក្នុងឱកាសនោះ លោក បាន វិបុល នាយកប្រតិបត្តិបានថ្លែងអបអរសាទរ ជូនទៅដល់បេក្ខភាពបុគ្គលិកឆ្នើមរបស់ខ្លួន ហើយលោកបានបញ្ជាក់ពីមានវត្ដមាន King’s Road Angkor ដែលមានវត្ដមាននៅកម្ពុជា តាំងពីឆ្នាំ២០០៧។

លោកបញ្ជាក់ថា នៅក្នុងទីតាំងឃីងសឹរ៉ូដអង្គរ មានរចនាបទផ្ទះបែបខែ្មរ ទេសភាពស្រស់ស្អាត ប្រមូលផ្តុំទៅដោយ ភោគជនីយដ្នានល្បីៗ ផ្សារផលិតផលកម្ពុជា ជាផ្សារសហគមន៍គាំទ្រ ផលិតផលខ្មែរ និងបង្កើតការងារឱ្យខ្មែរ និងកន្លែងលក់វត្ថុអនុស្សាវរីយ៍ដទៃទៀត។

ជាងនេះទៅទៀត ក្រុមហ៊ុន King’s Road Angkor មានសេវាកម្មដូចជា៖ ការិយាល័យ Apartment ភោជនីយដ្ឋាន និងតូបអាជីវកម្ម ប្រកបដោយគុណភាព និងសុវត្ថិភាព ដើម្បីបំពេញតំរូវការជូនទៅដល់សហគ្រិន កំពុងស្វែងរកទីតាំងសម្រាប់ជួល។

ទន្ទឹមនឹងនោះ លោក លឹម ណាមប្រធានក្រុមប្រឹក្សាភិបាលបានថ្លែងថា ក្រោមការសហការគ្នានេះ យ៉ាងយកចិត្ដទុកដាក់ ខិតខំប្រឹងប្រែង ដើម្បីភាពជោគជ័យក្នុងក្រុមហ៊ុន និងរួមចំណែក អភិវឌ្ឍប្រទេសផងដែរ ពិសេសការផ្ដល់ការងារជូនដល់ប្រជាជនយើង ។ដូច្នេះ បានជាក្រុមហ៊ុនយើង បានរៀបចំកម្មវិធីការផ្តល់ជូនលិខិតសរសើរសម្រាប់បុគ្គលិកឆ្នើម និងទូតសុឆន្ទះរបស់ King’s Road Angkor ប្រចាំឆ្នាំ ២០១៩ និងបានប្រគល់ជូនលិខិតសរសើរ ជូនដល់ទូតសុឆន្ទៈប្រចាំឆ្នាំ២០១៩ ដល់លោកព្រហ្ម ពន្លឺ និង លោកស្រីអេង ហេងលី ដែលនេះ ជាការលើកទឹកចិត្តមួយដែលមិនអាចខ្វះបាន ៕