(ភ្នំពេញ)៖ ណាហ្គាវើលដ៍ មានកិត្តិយសសូមគោរពអញ្ជើញពុកម៉ែបងប្អូនទាំងអស់ មកប្រារព្ធពិធីបុណ្យសែនព្រះខែ ដែលមានការសម្តែងសិល្បៈ ការដាក់តាំងចង្កៀងគោមចម្រុះពណ៌ និងការលក់នំសែនព្រះខែ ដ៏ឈ្ងុយឆ្ងាញ់ពីឥឡូវនេះ​ រហូតដល់ថ្ងៃទី១៣ ខែកញ្ញា។ ដើម្បីអបអរក្នុងឱកាសនេះ មេចុងភៅនំដ៏ចំណានរបស់ណាហ្គាវើលដ៍ បានច្នៃនំសែនព្រះខែ​៤​រសជាតិ រួមមាន រសជាតិគ្រាប់ឈូកសបែបហុងកុង ស្លឹកតើយ កាហ្វេ និងទុរេន! គ្រឿងផ្សំ និងស្នូល ដែលត្រូវបានសម្រិតសម្រាំង នៅក្នុងនំ នឹងធ្វើឲ្យនំទាំងនេះ មានរសជាតិឆ្ងាញ់ជាប់ចិត្ត។

ជាកាដូដ៏ស័ក្តិសមបំផុត សម្រាប់អ្នកជាទីស្រឡាញ់របស់អ្នក អ្នកអាចជ្រើសយកស្នូលធម្មតា ឬស៊ុតពីរគ្រាប់ដែលមានតម្លៃ ១០ដុល្លារ ក្នុងមួយដុំ ឬ៣៦ដុល្លារ ដែលមាន​៤​ដុំ នៅក្នុងប្រអប់ពិសេស ដែលមានរសជាតិទាំង​៤ មុខ។ ទទួលបានការបញ្ចុះតម្លៃពិសេស ១៥ភាគរយ សម្រាប់ការជាវចន្លោះថ្ងៃទី១៣ សីហា រហូតដល់ ២៣ សីហា ឬទទួលបានការបញ្ចុះតម្លៃ ២៥ភាគរយ នៅពេលកម្ម៉ង់​៥០​ប្រអប់ ឬច្រើនជាងនេះ។ មានដាក់លក់ហើយ នៅកន្លែងទទួលភ្ញៀវ និងភោជនីយដ្ឋានចិន Fortune Palace នៅណាហ្គាវើលដ៍ទី១ ព្រមទាំងនៅភោជនីយដ្ឋាន Golden Bowl ភោជនីយដ្ឋានក្រោមដី Food Pavilion និងភោជនីយដ្ឋានចិន Hall of Golden Chimes នៅណាហ្គាវើលដ៍ទី២ ឬអាចកម្ម៉ង់មុនតាមរយៈ [email protected] ពីឥឡូវនេះ រហូតដល់ថ្ងៃទី១៣ ខែកញ្ញា។

ទស្សនាការសម្តែងសិល្បៈផ្ទាល់ដ៏អស្ចារ្យដោយសេរី និងទទួលនូវអារម្មណ៍ប្លែក ជាមួយការតុបតែងអគារ ដោយចង្កៀងគោមចម្រុះពណ៌នៅទីនេះ។ ការសម្តែងសិល្បៈអបអរពិធីបុណ្យសែនព្រះខែ ផ្តល់ជូនរៀងរាល់ថ្ងៃ ចាប់ពីម៉ោង​៦​ល្ងាច នៅឆាកជាន់ផ្ទាល់ដី ដែលចូលរួមសម្តែងដោយអ្នកសិល្បៈជាតិ និងអន្តរជាតិជាច្រើននាក់។ ហើយកុំភ្លេចថត និងបង្ហោះរូបស្អាតៗ របស់អ្នកជាមួយអ្នកសិល្បៈ ក្នុងឈុតសម្លៀកបំពាក់បុរាណចិន នៅជាប់ច្រកចូលដែលមានចង្កៀងគោមធំៗ ហើយបន្ទាប់មក នឹងមានការដើរក្បួនចង្កៀងគោម ដើម្បីប្រសិទ្ធពរជ័យដល់ភ្ញៀវទូទាំងអគារថែមទៀតផង។

ផ្តល់ជូនចាប់ពីថ្ងៃទី៣០ ខែសីហានេះតទៅ សូមអញ្ជើញមកទស្សនាការសម្តែងសិល្បៈ «The Gift» ថ្មីស្រឡាងនៅសាលមហោស្រព NABA នៅណាហ្គាវើលដ៍ទី២ ដែលមានរយៈពេល​៤៥​នាទី និងសម្តែងដោយកំពូល អ្នកសិល្បៈជាតិ និងអន្តរជាតិនៅក្នុងសាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping ដំបូងគេបង្អស់នៅកម្ពុជា។ ស័ក្តិសមសម្រាប់គ្រប់វ័យ ការសម្តែងសិល្បៈលក្ខណៈគ្រួសារមេត្រីនេះ នឹងផ្តល់ជូនចាប់ពីម៉ោង​៨​យប់ នៅរៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ ដែលពុកម៉ែបងប្អូនអាចមកយកសំបុត្រឥតគិតថ្លៃ នៅណាហ្គាវើលដ៍។

មុនពេលទស្សនាការសម្តែងសិល្បៈនេះ ពុកម៉ែបងប្អូនអាចមកភោជនីយដ្ឋាន 2Pangea ដើម្បីពិសាអាហារប៊ុហ្វេពេលល្ងាចអន្តរជាតិ ដែលមានច្រើនមុខជាងគេ ក្នុងរាជធានីភ្នំពេញ ដែលមានគ្រឿងសមុទ្រស្រស់ៗ សាច់ ត្រីស៊ូស៊ីឆៅ ឌីមសាំ ប៉ាស់ស្តា ភីហ្សា បង្អែម និងជាច្រើនមុខទៀត។ បើកបម្រើរៀងរាល់ថ្ងៃ ចាប់ពីម៉ោង០៥៖៣០ ល្ងាច២​នាក់ ៤១ដុល្លារ ប៉ុណ្ណោះ។

ជាពិសេស ណាហ្គាវើលដ៍ មានបន្ថែមបង្កងឥតកំណត់ នៅរៀងរាល់ថ្ងៃអង្គារ បន្ថែមទៅលើអាហារប៊ុហ្វេដ៏ឈ្ងុយឆ្ងាញ់នេះ! ហើយអ្នកក៏អាចពិសាបង្កងឥតកំណត់ផងដែរ នៅក្នុងពេលអាហារថ្ងៃត្រង់ ថ្ងៃអាទិត្យពីម៉ោង ១១៖៣០ ព្រឹក ដល់​៣​រសៀល នៅរៀងរាល់ថ្ងៃអាទិត្យ ១៩.៩៩ដុល្លារ សម្រាប់មនុស្សធំម្នាក់ ១៤ដុល្លារ កុមារអាយុក្រោម​១២ និងឥតគិតថ្លៃ សម្រាប់កុមារអាយុក្រោម​៥​ឆ្នាំ ហើយមានការកម្សាន្តឥតគិតថ្លៃ ជាច្រើនទៀតផងដែរ សម្រាប់កុមារ ដូចជាការគូររូបនៅលើមុខ និងការច្នៃធ្វើរូបផ្សេងៗដោយប្រើប៉េងប៉ោង-ល-៕