(ភ្នំពេញ)៖ ពិតជាលឿនខ្លាំងណាស់! កម្មវិធីប្រូម៉ូសិនដ៏ពិសេស «មហាសំណាង មហារង្វាន់» ពីទូរទស្សន៍ សាមសុង ដែលបានកំពុងតែធ្វើឱ្យកក្រើក និងមានភាពរំភើបភ្ញាក់ផ្អើល ជូនដល់អតិថិជន សាមសុងទាំងអស់ បានឈានមកដល់សប្តាហ៍ទី៧​បាត់ទៅហើយ។

នេះគឺជាការពិត ដែលមិនអាចប្រកែកបាន កម្មវិធីដ៏ពិសេសអស្ចារ្យនេះ ពិតជាបានផ្តល់ជូននូវផលិតផល ដែលមានគុណភាពខ្ពស់ជាទីទុកចិត្ត ព្រមទាំងឱកាសឈ្នះរង្វាន់ដ៏ធំមិនធ្លាប់មានផងដែរ។ សម្រាប់អតិថិជនដែលពុំទាន់បានជាវនៅឡើយទេ សូមកុំនៅអល់ឯកទៀត! ព្រោះកម្មវិធីប្រម៉ូសិនរបស់យើងជិតចប់ហើយ! គិតមកត្រឹមថ្ងៃនេះគឺនៅសល់ត១ សប្តាហ៍ទៀតប៉ុណ្ណោះ! ប៉ុន្តែលោកអ្នកនៅមិនទាន់យឺតពេលនោះទេ! បើអតិថិជនមានបំណងចង់ទិញ សូមរួសរាន់ភ្លាមទៅ។

តែទោះជាយ៉ាងណា ក្រុមហ៊ុន សាមសុង ក៏នៅតែមិនភ្លេចចូលរួមអបអរសាទរដល់អតិថិជនឈ្នះរង្វាន់ សម្រាប់សប្តាហ៍ទី៧ ដែលបានឈ្នះរង្វាន់ធំទីមួយនូវកំពូលស្មាតហ្វូន Samsung Galaxy S10 និងរង្វាន់ធំទី២ ទូរទស្សន៍៥៥” កាលពីថ្ងៃសុក្រកន្លងទៅនេះ ។

ខាងក្រោមនេះ គឺជាតារាងឈ្មោះអតិថិជនទាំងអស់ ដែលមានសំណាងឈ្នះនូវមហារង្វាន់អស្ចារ្យ ក្នុងកម្មវិធីប្រូម៉ូសិនពិសេស ពីការជាវទូរទស្សន៍ សាមសុង​ ដែលបានធ្វើឡើងតាមរយៈការផ្សាយផ្ទាល់ (Live) លើទំព័រ Facebook ផ្លូវការរបស់ ក្រុមហ៊ុន សាមសុង សម្រាប់សប្តាហ៍ទី ៧កន្លងទៅនេះ៖

ដូច្នេះ សូមអតិថិជនទាំងអស់ កុំនៅបង្អង់យូរទៀត ហើយកុំភ្លេចសួររកប័ណ្ណធានាពីហាងដែលបានទិញរួច ដើម្បីមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យ ពីក្រុមហ៊ុន សាមសុង ទាំងអស់គ្នា។ សម្រាប់អតិថិជន ដែលពុំទាន់បានឈ្នះនៅឡើយ ក៏នៅតែអាចមានឱកាសឈ្នះដូចអតិថិជនផ្សេងៗក្នុងសប្តាហ៍កន្លងមកផងដែរ! អ្នកណាទៅដឹងថាអ្នកឈ្នះបន្ទាប់អាចជាលោកអ្នក!

ព័ត៌មានលម្អិត និងលក្ខខណ្ឌនៃការចូលរួមសូមចូលទៅកាន់ទំព័រ Facebook ផ្លូវការរបស់ក្រុមហ៊ុន សាមសុង តាមរយៈ link (https://www.facebook.com/SamsungCambodia/ ) ឬទាក់ទងមកកាន់ 1800-203232 ៕