(ព្រះសីហនុ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅមុននេះបន្ដិច នាវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ បានសេចក្ដីប្រកាសបន្ទាន់មួយ ស្ដីពីកម្ពស់ទឹកជិតដល់កម្រិតប្រកាសអាសន្ន នៅចំណុចស្ពានសំរោង កំណាត់ផ្លូវជាតិលេខ៤ ព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ។

បើតាមក្រសួងធនធានទឹក បច្ចុប្បន្នកម្ពស់ទឹកឡើងដល់៥,៣០ម៉ែត្រ ខណៈក្នុងកម្រិត៥,៤០ម៉ែត្រ ជាចំណុចប្រកាសអាសន្ន ហើយបើឈានដល់កម្ពស់៦,០០ម៉ែត្រ ទឹកនឹងហូរលើស្ពាន-ថ្នល់ ដូចនេះបើតាមសន្ទុះទឹកនៅតែបន្តឡើងបន្ថែម។

ក្រសួងធនធានទឹក បានសង្កត់ធ្ងន់ថា សន្ទុះទឹកនៅតែបន្តឡើងបន្ថែម អាចជៀសមិនរួចពីការលិចមួយរយៈនោះទេ៕