(ព្រះសីហនុ)៖ កំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៥៣-១៥៤ ស្ថិតក្នុងឃុំក្បាលឆាយ ស្រុកកំពង់សីលា នៅក្នុងស្រុកកំពង់សិលា ដែលត្រូវបានផ្អាកមិនឱ្យធ្វើដំណើងឆ្លងកាត់កាលពីវេលាម៉ោង៩នោះ មកដល់ម៉ោងជិត ១១នេះ ត្រូវបានសមត្ថកិច្ចអនុញ្ញាតឱ្យរថយន្តតូចៗអាចធ្វើដំណើរឆ្លងកាត់ហើយ។ ដោយឡែករថយន្តធំៗមិនទាន់ឱ្យធ្វើដំណើរឆ្លងកាត់ឡើងវិញនៅឡើយនោះទេ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា កំណាត់ផ្លូវនេះបានបើកឱ្យរថយន្តតូចធ្វើដំណើរឆ្លងកាត់ឡើងវិញ បន្ទាប់ពីទឹកដែលបានហូរមកជន់លិចនោះ បានស្រកទៅវិញ៕