(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេសសម្រាប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣០ករណី ក្នុងនោះករណីប្រើប្រាស់១០ករណី និងជួញដូរ២០ករណី ឃាត់ខ្លួនជនសង្ស័យ៥៩នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ៩ ខែសីហា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៥,៥៩៥ករណី ឃាត់មនុស្ស១២,១៥២នាក់ (ស្រី៨៥៤នាក់) ក្នុងនោះមានជនបរទេស៣០២នាក់ (ស្រី៥០នាក់)៕