(ភ្នំពេញ)៖ ស្នាដៃដែលត្រូវបានជ្រើសរើសភាគច្រើន គឺផលិតផលដំណោះស្រាយលើបញ្ហាបច្ចេកវិទ្យាដ៏ល្អ និងអាចប្រើការបាន ក្នុងវិស័យជាច្រើននៃជីវិតប្រចាំថ្ងៃ ដូចជា ទូរគមនាគមន៍ អប់រំ ឧបករណ៍ផ្សារភ្ជាប់បច្ចេកវិទ្យាអ៊ីនធឺណិត និងពាណិជ្ជកម្មអេឡិចត្រូនិក។

កាលពីចុងខែកក្កដា ឆ្នាំ២០១៩ សម្ព័ន្ធ Viettel Group និងក្រុមហ៊ុនមិត្ដហ្វូន បានប្រកាសជាផ្លូវការនូវបញ្ជីរាយនាមក្រុមចំនួន១០ ដែលឈានដល់វគ្គផ្ដាច់ព្រ័ត្រ ក្នុងការប្រកួត Viettel Advanced Solution Track 2019 ដែលនឹងរៀបចំឡើងក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។

ក្រុមទាំងនេះ មានគំនិតច្នៃប្រឌិតល្អៗ និងផលិតផលរបស់ពួកគេ ត្រូវបានជ្រើសរើសពីបេក្ខភាពសហគ្រិនជាង ២០០នាក់មកពី១០ ប្រទេសទូទាំងពិភពលោក។ គម្រោងទាំងនេះ ស្ថិតក្នុងវិស័យទូរគមនាគមន៍ អប់រំ ឧបករណ៍ផ្សារភ្ជាប់បច្ចេកវិទ្យាអ៊ីនធឺណិត និង ពាណិជ្ជកម្មអេឡិចត្រូនិក។

គណកម្មការផ្ដល់ប្រឹក្សាដល់ក្រុមប្រកួតចុងក្រោយនៅកម្ពុជា គឺជាក្រុមអ្នកជំនាញក្នុងឧស្សាហកម្ម start-up រួមមាន លោក Nguyen Manh Dung គណៈកម្មការវាយតម្លៃពិន្ទុមកពីកម្មវិធីទូរទស្សន៍ Shark Tank Vietnam ឆ្នាំ២០១៩ នាយកប្រតិបត្ដិនៃក្រុមហ៊ុនផ្សព្វផ្សាយ CyberAgent ក្នុងប្រទេសវៀតណាម និងថៃ លោក Michael McCarthy សមាជិកការិយាល័យសិក្សា Harvard Extension និងលោក Gene Soo សហស្ថាបនិក StartupsHK។ ពួកគេធ្វើការពិចារណាយ៉ាងហ្មត់ចត់ និងជ្រើសរើសបានបេក្ខជនចំនួន ១០ រូបសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ។

ជាទូទៅ ផលិតផលដែលត្រូវបានជ្រើសរើសភាគច្រើន សុទ្ធតែអាចដាក់ឲ្យប្រើប្រាស់បាន ដែលជួយដល់ដំណោះស្រាយលើបញ្ហាផ្នែកបច្ចេកវិទ្យា ដើម្បីបំពេញនូវតម្រូវការក្នុងវិស័យជាច្រើន។

លោក ញ៉ុង ឌិនថន អគ្គនាយករងនៃក្រុមហ៊ុនមិត្តហ្វូនបានសង្កត់ធ្ងន់ថា «ជាទូទៅ គំនិតច្នៃប្រឌិត/ផលិតផលក្នុងការប្រកួតនៅកម្មវិធី Viettel Advanced Solution Track ឆ្នាំ២០១៩ អាចដាក់ឲ្យប្រើប្រាស់បាន និងផ្សារភ្ជាប់ជាមួយវិស័យនានាក្នុងជីវិតប្រចាំថ្ងៃ។ យ៉ាងណាមិញ ក្រៅពីភាពខ្លាំង គំនិតច្នៃប្រឌិត/ផលិតផលទាំងនោះអាចនៅមានកម្រិត។ ក្នុងតំណាក់កាលវាយតម្លៃ ក្រុមអ្នកជំនាញទាំងនោះនឹងផ្ដល់ការប្រឹក្សា ជួយជ្រោមជ្រែងដល់ក្រុមទាំងអស់ដើម្បីធ្វើឲ្យប្រសើរឡើង និងបង្កើនលទ្ធភាពនៃប្រសិទ្ធភាពរបស់ផលិតផល និងសេវាកម្មដែលអាចដំណើរការបានល្អ»

ក្រុមដែលត្រូវបានជ្រើសរើសនឹងធ្វើការប្រកួតជាមួយគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ ដែលរៀបចំនៅថ្ងៃខាងមុននេះ ដើម្បីដណ្ដើម «សំបុត្រ» ៣សន្លឹក ដើម្បីចូលរួមវគ្គផ្ដាច់ព្រ័ត្រ VietChallenge ជាការប្រកួត Startup ល្បីល្បាញនៅសហរដ្ឋអាមេរិក ក្នុងខែកញ្ញាខាងមុខនេះ ជាមួយប្រាក់រង្វាន់ ៥ម៉ឺនដុល្លារ។

គេស្គាល់ថា គណកម្មការ និងសមាជិក VietChallenge សហរដ្ឋអាមេរិក រួមជាមួយនាយកប្រតិបត្ដិ និងស្ថាបនិកល្បីៗក្នុងទឹកដីអាមេរិក ព្រមទាំងពិភពលោក មានដូចជា លោក Danny Cowger នាយករដ្ឋបាល Ortholite ជាក្រុមហ៊ុនផ្គត់ផ្គង់ស្លាកសញ្ញាស្បែកជើងល្បីៗ ដូចជា Nike, Adidas, ASICS, Clarks និង New Balance លោក Vivek Soni នាយកគ្រប់គ្រង TiE Angels Boston លោក Tuan Pham នាយកប្រតិបត្ដិ Silicon Valley Bank ព្រមទាំងនាយកប្រតិបត្ដិមកពី Mark Cuban Companies និង BDA Partners ផងដែរ។ នេះសបញ្ជាក់ថា នេះជាការប្រកួតប្រកបដោយគុណភាពបំផុត។

ជាមួយសារ «បង្កើតការពិតថ្មីមួយ» ព្រឹត្ដិការណ៍ប្រកួត Viettel Advanced Solution Track 2019 ដែលរៀបចំឡើងដោយសម្ព័ន្ធ Viettel Group និង មិត្ដហ្វូន ក្នុងកិច្ចសហការជាមួយ VietChallenge បានបង្កើតព្រឹត្ដិការណ៍ដ៏ធំអស្ចារ្យមួយសម្រាប់ក្រុម StartUp អន្ដរជាតិ ដើម្បីបង្ហាញ និងស្វែងរកដំណោះស្រាយថ្មីៗដែលពង្រឹងដល់សមត្ថភាពទូរគមនាគមន៍ ក្នុងការបង្កើតផលិតផល/សេវាកម្មកម្រិតពិភពលោកសម្រាប់ប្រើប្រាស់ក្នុងជីវិតប្រចាំនាពេលបច្ចុប្បន្ន និងអនាគត។ ការប្រកួតនេះ ក៏បង្ហាញពីការគាំទ្ររបស់សម្ព័ន្ធ Viettel លើក្រុមហ៊ុនតូចៗ ឬ (StartUp) ដើម្បីផ្សារភ្ជាប់ក្ដីស្រមៃទៅនឹងពិភពពិត។

សម្រាប់ព័ត៌មានលម្អិត ស្ដីពីព្រឹត្ដិការណ៍ប្រកួត Viettel Advanced Solution Track ឆ្នាំ២០១៩ សុំចូលទៅកាន់វេបសាយ៖ http://vas.viettel.vn./ ឬហ្វេសប៊ុករបស់មិត្ដហ្វូន Metfone.closer៕