(មណ្ឌលគិរី)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅសាលាខេត្តមណ្ឌលគិរី ព្រឹកថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ២០១៩ ដោយមានការចូលរួមពីមន្ត្រីអន្តរក្រសួង និងស្ថាប័នចំរុះ ដែលមានការពាក់ព័ន្ធ។

សូមជម្រាបថា កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីនាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកម្លាំងចុះត្រូតពិនិត្យកន្លែងស្តុកឈើ នៅថ្ងៃទី០៥ ខែសីហាម្សិលមិញ នៅខេត្តត្បូងឃ្មុំ ហើយនៅថ្ងៃនេះមកដល់ខេត្តមណ្ឌលគិរី និងបន្តតាមខេត្តផ្សេងៗទៀតរួមមានក្រចេះ ស្ទឹងត្រែង រតនគិរី៕