(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩នេះ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នឹងរៀបចំសន្និសីទមួយ នៅមន្ទីរពេទ្យសហភាពខ្មែរ-សូវៀត ដើម្បីប្រកាសអំពីមរណភាព លោក នួន ជា អតីតមេដឹកនាំជាន់ខ្ពស់របស់របបខ្មែរក្រហម។ នេះបើតាម លោក នេត្រ ភក្រ្តា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម។

ជនជាប់ចោទ នួន ជា បងធំទី២ នៃរបបខ្មែរក្រហម បានទទួលមរណភាពនៅវេលាម៉ោង ៦៖០០ល្ងាច ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យសហភាពខ្មែរ សូវៀត។

លោក នេត្រ ភក្រ្តា បានឱ្យដឹងថា សន្និសីទសារព័ត៌មាន អំពីមរណភាពរបស់ លោក នួន ជា នឹងរៀបចំដោយ ផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម ដោយមានការចូលរួមពីសហព្រះរាជអាជ្ញា និងមេធាវីការពារក្តីជនជាប់ចោទ នួន ជា នៅមន្ទីរពេទ្យសហភាពខ្មែរ-សូវៀត៕