(ភ្នំពេញ)៖ គតិបណ្ឌិត និងសុភាសិតចំនួន១០ សម្រាប់សប្ដាហ៍ថ្មីនេះ រួមមាន៖

១៖ «បុគ្គល» សូម្បីគិតឃើញព្រេងវាសនា ក៏មិនគួរលះបង់ការព្យាយាមរបស់ខ្លួនឡើយ។ សុភាសិតខ្មែរ ក្នុងសៀវភៅស្រីហិតោបទេស

២៖ កុំសម្លឹងទៅកន្លែងដែលអ្នកដួល ត្រូវរកមើលកន្លែងដែលធ្វើឱ្យអ្នកដួល។ សុភាសិតអាហ្វ្រិក

៣៖ ភ្នែកលែងមានប្រយោជន៍អ្វីទៀតហើយ បើកាលណាចិត្តខ្វាក់ទៅហើយនោះ។

៤៖ គ្មានកំពូលមនុស្សមានប្រាជ្ញាណា ដែលថាមិនមានភាពល្ងង់ខ្លៅនោះទេ។ អារីស្តូត

៥៖ កាន់តែចេះច្រើន កាន់តែដឹងថាខ្លួនឯងចេះតិចទៅៗ។ សុភាសិតចិន

៦៖ ដំបូងត្រូវកំណត់ថាអ្វីដែលយើងអាចធ្វើបាន នោះយើងនឹងរកឃើញរបៀបធ្វើហើយ។ អាប្រាហាម លីនខល

៧៖ អ្វីដែលធ្វើឱ្យមានសុភមង្គល ស្ថិតត្រង់ថា តើយើងចេះសប្បាយរីករាយប៉ុណ្ណា មិនមែនស្ថិតត្រង់ថា តើយើងមានច្រើនប៉ុណ្ណានោះទេ។ Charles H. Spurgeon

៨៖ សុចរិត គឺជាគុណសម្បត្តិខាងផ្លូវចិត្តមួយដែលគេមិនអាចកាត់ថ្លៃបានដោយប្រាក់កាសបានទេ។ The Napoleon Hill Foundation

៩៖ ជោគជ័យ គឺជាការទទួលបាននូវអ្វីដែលអ្នកចង់បាន រីឯសុភមង្គលវិញ គឺជាការចង់បាននូវអ្វីដែលអ្នកទទួលបាន។ W.P. Kinsella

១០៖ ចូរកុំគិតថាប្រាក់អាចធ្វើអ្វីៗបានទាំងអស់នោះ បើពុំនោះទេ អ្នកនឹងធ្វើអ្វីៗទាំងអស់ ព្រោះតែចង់បានប្រាក់មិនខានឡើយ។ Voltaire