(រតនគិរី)៖ ទេសរដ្ឋមន្រ្តី លី ធុជ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបឆមាសទី១ លើកទិសដៅបន្ត និងប្រកាសទទួលស្គាល់សមាជិកថ្មីរបស់សម្ព័នយុវជនស្រឡាញ់សន្តិភាពសាខារតនគិរី។

នៅក្នុងកិច្ចប្រជុំនោះ ទេសរដ្ឋមន្រ្តី លី ធុជ បានលើឡើងថាថ្នាក់ដឹកនាំសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព និងសមាជិក សមាជិកាទាំងអស់ ដែលបានប្តេជ្ញាគាំទ្រនិងការពាររាជរដ្ឋាភបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលកើតចេញពីការបោះឆ្នោតដោយសេរី តាមលទ្ធិប្រជាធិបតេយ្យសេរី និងពហុបក្ស និងជាពិសេសមានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិបានចូលរួមអង្កេតកាណ៍ និងទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតថែមទៀតម គឺជាការត្រឹមត្រូវបំផុត។

ទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជក់ថា ការគាំទ្រ និងការការពាររាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃនេះ គឺជាការការពារប្រទេសជាតិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជា ពីព្រោះរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានការពារអធិបតេយ្យភាពជាតិជាដាច់ខាត និងធ្វើឲ្យប្រទេសកម្ពុជាស្មើមុខស្មើមាត់ នៅលើឆាកអន្តរជាតិ ព្រមទាំងមានការរីកចម្រើនលើគ្រប់វិស័យ។

ជាងនេះទៅទៀត ទេសរដ្ឋមន្រ្តី បានណែនាំឲ្យថ្នាក់ដឹកនាំ សមាជិក សមាជិកា ទាំងអស់នៃសម្ព័ន្ធយុវជនទាំងអស់ ត្រូវខិតខំបន្តធ្វើនៅទង្វើល្អៗសម្រាប់ជាប្រយោជន៍ដល់សង្គមជាតិ និងប្រជាពលរដ្ឋបន្ថែមទៀត។

ចុងបញ្ចប់ លោកទេសរដ្ឋមន្រ្តី ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា សូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ទាំងអស់ នៃសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ដែលបានបង្ហាញនូវគោលដៅនិងគោលជំហររបស់ខ្លួនយ៉ាងច្បាស់លាស់ មិនងាករេ ក្នុងការគាំទ្រ និងការពាររាជ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរេបស់សម្តេចតេជោ ដើម្បីសម្តេចតេជោបន្តរក្សា ការពារសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន័លើគ្រប់វិស័យ៕