(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានសម្រេចតែងតាំងលោក ឌី បូរីម៉ា ជាមេធាវីប្រចាំបញ្ជាការដ្ឋានអង្គរក្ស បន្ថែមលើមុខងារបច្ចុប្បន្ន។ នេះបើយោងតាមសេចក្តីសម្រេចរបស់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩នេះ។

លោកមេធាវី ឌី បូរីម៉ា បច្ចុប្បន្នមានតួនាទីជាជំនួយការផ្ទាល់របស់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ផងដែរ៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង៖