(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,៥៤៤ គ្រឿង រកឃើញល្មើសច្បាប់១,០២១គ្រឿង (ម៉ូតូ៥៥%) អប់រំ៤៧២គ្រឿង និងផាកពិន័យ៥៤៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០២ ខែសីហានេះ ត្រួតពិនិត្យរួម បានចំនួន២,៤៤៨គ្រឿង, អប់រំ២៨០គ្រឿង និងផាកពិន័យ២៦៤គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៩,៩៥៥គ្រឿង រកឃើញយានយន្តល្មើស១,៩៤៣គ្រឿង (ម៉ូតូ៥៤%) ក្នុងនោះអប់រំ ៤៣៧គ្រឿង និងផាកពិន័យ១,១០៦គ្រឿង៕