(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានក្រើនរំលឹកដល់ក្រសួង ស្ថាប័ន និងរដ្ឋបាលដែនដីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការកើនឡើងនៃកម្ពស់ទឹកតាមដងទន្លេនៅរដូវវស្សានេះ ដែលអាចបង្កជាគ្រោះទឹកជំនន់។

នេះបើតាមសេចក្តីប្រកាសលទ្ធផល នៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដែលធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ។

នៅក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានក្រើនរំលឹកដល់ក្រសួង ស្ថាប័ន និងរដ្ឋបាលដែនដីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាពលរដ្ឋផ្ទាល់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការកើនឡើងនៃកម្ពស់ទឹកតាមដងទន្លេនៅរដូវវស្សានេះ ដែលអាចបង្កជាគ្រោះទឹកជំនន់។

សម្ដេចក៏បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ត្រូវរួមគ្នាបន្តយកចិត្តទុកដាក់ខ្ពស់លើការដោះស្រាយបព្ហាទឹកជូនប្រជាពលរដ្ឋ ជាពិសេសចំពោះទីកន្លែងមួយចំនួនដែលនៅកំពុងបន្តជួបប្រទះគ្រោះរាំងស្ងួតនៅឡើយ និងត្រូវត្រៀមផ្ដល់ស្រូវពូជជូនប្រជាពលរដ្ឋដែលរងការខូចខាត និងមានការខ្វះខាតផងដែរ៕