(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៥,៤១១គ្រឿង រកឃើញល្មើសច្បាប់៩២២គ្រឿង (ម៉ូតូ៥២%) អប់រំ៣៦៥គ្រឿង និងផាកពិន័យ៥៥៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០១ ខែសីហានេះ ត្រួតពិនិត្យរួម បានចំនួន២,៩១៧គ្រឿង, អប់រំ២២៦គ្រឿង និងផាកពិន័យ២៦៥គ្រឿង៕