(ភ្នំពេញ)៖ ភោជនីយដ្ឋាន វ័ន ម៉រ សាងសង់ឡើង ក្នុងរចនាបថអគារ គំនិតស្ថាបត្យកម្មខ្មែរយើង មានកន្លែងធំទូលាយ ដើម្បីបម្រើអាហារ ពេញមួយថ្ងៃ ដែលចម្អិនដោយមេចុងភៅ ជំនាញរបស់យើង រួមបញ្ចូលជាមួយស្តង់ដា នៃការបម្រើសេវាកម្ម ភាពរួសរាយរាក់ទាក់ និងស្នាមញញឹមទន់ភ្លន់ពីបុគ្គលិក នៅពេលដែលលោកអ្នកស្ថិត នៅភោជនីយដ្ឋាន វ័ន ម៉រ។ 

លោកអ្នកអាចជ្រើសរើសទីកន្លែង ដែលលោកអ្នកពេញចិត្ត សម្រាប់ញ៉ាំអាហារ រួមទាំងបន្ទប់វីអាយភី ជាច្រើនទៀតផង ។

បន្ថែមលើការផ្តល់ជូនទាំងអស់នេះ យើងក៏មានទទួលរៀបចំកម្មវិធី ជប់លៀងជាលក្ខណៈគ្រួសារ ភ្ជាប់ជាមួយការរៀបចំបន្ទប់ ដ៏ស្រស់ស្អាត ព្រមទាំងមានចំណតរថយន្តធំទូលាយទៀតផង ។

រីករាយជាមួយការផ្តល់ជូនសំរាប់ខែកក្កដា ដល់ខែសីហា ឆ្នាំ២០១៩ នេះដោយលោកអ្នកកុម្មង់ស្រាក្រហម ឡាមីរ៉ាខូឡាបកដូ (LA MIRACULEUSE BORDEAUX FRANCE) ១ដប ដែលមានរសជាតិស្រទន់ និងស្រស់ជាងគេក្នុង MDGE នឹងទទួលបានសាច់គោជ្រលួញ ដ៏ឆ្ងាញ់ពិសារ១ចានភ្លាម ។

សូមធ្វើការទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ: ០៨១ ៣៩០ ៣៣៣/ ០២៣ ៨៨៨ ២២២ ។