(ភ្នំពេញ)៖ Sharp គឺជាក្រុមហ៊ុនអេឡិចត្រូនិចប្រើប្រាស់ ក្នុងគេហដ្ឋានដែលមានអ្នកគាំទ្រយ៉ាងច្រើន ពីសំណាក់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា។ Sharp សូមថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅ ដល់ការជឿទុកចិត្តនូវផលិតផលរបស់ Sharp រហូតមក។

ថ្ងៃនេះ ក្រុមការងារ Sharp សូមប្រាប់ពីដំណឹងល្អមួយ! ពេលនេះ Sharp មានការលក់ទូរទស្សន៍ ក្នុងតម្លៃពិសេសដែលមិនធ្លាប់មាន លើសពីការលក់ក្នុងតម្លៃពិសេសនេះ យើងក៏មាននូវឆ្នោតកោសដែលឈ្នះរង្វាន់ ១០០% ដែលរង្វាន់ធំរហូតដល់ ១លានរៀល។

លោកអ្នកអាចជ្រើសរើសទូរទស្សន៍ Sharp គ្រប់ម៉ូឌែលចាប់ពីទំហំ ២៤អ៊ីង ទៅដល់ទំហំ ៦០អ៊ីង មានទាំង កម្រិតច្បាស់ HD កម្រិតច្បាស់ 4K ប្រភេទSmart TV ប្រភេទAndroid TV និងម៉ូឌែលផ្សេងៗទៀត ដែលបំពេញតម្រូវការរបស់លោកអ្នក។ ទូរទស្សន៍ Sharp គឺមានគុណភាពខ្ពស់ស្ដង់ដារប្រទេសជប៉ុន ដែលឈានមុខគេក្នុងផ្នែកបច្ចេកវិទ្យា។

* ទូរទស្សន៍ Sharp គឺផលិតឡើងជាមួយនឹងបច្ចេកវិទ្យាប្រទេសជប៉ុន ដែលផ្ដល់ជូនលោកអ្នកនូវគុណភាពរូបភាពច្បាស់ល្អ នៅពេលលោកអ្នកទស្សនាទូរទស្សន៍របស់ Sharp។
* ប្រព័ន្ធការពារទាំង ៧របស់ទូរទស្សន៍ Sharp ដែលមានដូចជា៖ ប្រព័ន្ធការពារញ័រ ប្រព័ន្ធការពារធ្លាក់ ប្រព័ន្ធការពារចរន្ដភ្លើងឡើងចុះ ប្រព័ន្ធការពាររន្ទះ ប្រព័ន្ធការពារទម្ងន់ ប្រព័ន្ធការពារការឡើងកម្ដៅខ្លាំង និងប្រព័ន្ធការពារលំនឹង។
* Super ECO Mode គឺជាប៊ូតុងមួយដែលអាចសន្សំសំចៃអគ្គិសនីរហូតដល់ទៅ ៥០%។
* Sound Reflect Design គឺត្រូវបានរចនាឡើងជាមួយនឹងកម្រិតសម្លេងច្បាស់ល្អ និងមានភាពឆ្នៃប្រឌិតខ្ពស់។
* USB Media Player គឺរចនាឡើងងាយស្រួលក្នុងការចាក់បញ្ចាំងរូបភាព ចាក់បទចំរៀង និងវីដេអូផ្សេងៗ។

បន្ថែមលើសពីនេះទៅទៀត Sharp មិនមែនមានត្រឹមតែទូរទស្សន៍នោះទេ តែថែមទាំងមាន ម៉ាស៊ីនត្រជាក់ ទូទឹកកក ម៉ាស៊ីនបោកសម្លៀកបំពាក់ ម៉ាស៊ីនបន្សុទ្ធខ្យល់ និងគ្រឿងប្រើប្រាស់ក្នុងផ្ទះ ដែលមានការលក់បញ្ចុះតម្លៃផងដែល ហើយវាក៏ជាឱកាសដ៏ល្អបំផុត សម្រាប់ការជាវផលិតផល Sharp សម្រាប់ផ្ទះរបស់លោកអ្នកផងដែរ។

ឈប់គិតយូរពេកទៅ ឥឡូវនេះ គឺជាពេលដ៏ល្អបំផុតសម្រាប់ការទិញទូរទស្សន៍ Sharp ពីហាង Sunsimixco ទូទាំងប្រទេសចាប់តាំងពីថ្ងៃទី ២៥ ខែកក្កដា រហូតដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩។ ចំនួនមានកំណត់ កុំឱ្យឱកាសដ៏ពិសេសកន្លងផុតទៅ។

ចង់ប្រាប់លោកអ្នកម្ដងទៀតថា ជាមួយនឹង ការលក់តម្លៃពិសេសរបស់ទូរទស្សន៍ Sharp នេះគឺមានកំណត់ ហើយរាល់ពេលដែលលោកអ្នកទិញទូរទស្សន៍គ្រប់ម៉ូឌែល លោកអ្នកនឹងទទួលបានឆ្នោតកោស ដែលមានឱកាសឈ្នះដល់ ១លានរៀល! តោះមកទិញនៅហាង ស៊ុនស៊ីមិចកូ មុនពេលអស់ស្ដុង៕