(ភ្នំពេញ)៖ បុរី The Flora បានប្រកាសបើកគម្រោងថ្មី ប្រភេទផ្ទះវីឡាឃ្វីន ដែលមានទីតាំងនៅផ្លូវជាតិ លេខ៦A សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ធ្វើដំណើរតែ១៥នាទីប៉ុណ្ណោះ ពីស្ពានជ្រោយចង្វារ)។ ពិធីប្រកាសនេះ បានធ្វើឡើង នៅសណ្ឋាគារ សូហ្វី តែល រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។

វីឡាឃ្វីន ជាប្រភេទវីឡា ដែលមានទីធ្លាធំទូលាយ សាងសង់លើផ្ទៃដី២០គុណ២៥ម៉ែត្រ មានសាច់ផ្ទះ ១២គុណ១២ម៉ែត្រ។ វីឡាប្រណិតនេះ មានទីធ្លាធំទូលាយ អាចចតរថយន្ត បានដល់ទៅ៦គ្រឿង មានបន្ទប់គេង៥ បន្ទប់ទឹក៦ថែមទាំងមានបន្ទប់ដាក់សម្លៀកបំពាក់ (Walk-in Closet) ទៀតផង។

រចនាម៉ូតផ្ទះប្រណិត សម្ភារនិងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ សុទ្ធតែមានគុណភាពខ្ពស់ ផ្ដល់ទាំងភាពប្រណិត និងភាពរឹងមាំខ្ពស់។ ក្រៅពីនេះ នៅមានសួនច្បារ ក្លឹបហាត់ប្រាណ អាងហែលទឹក លើផ្ទៃដី៤ហិកតាកន្លះ នៅពីមុខ វីឡាឃ្វីន ទៀតផង។

The Flora វិនិយោគ លើផ្ទៃដី សរុប២០០ហិកតា ហើយបច្ចុប្បន្ននេះ កំពុងដំណើរការសាងសង់លើផ្ទៃដី៦០ហិកតា ដែលមានទាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប សួនច្បារ ក្លឹបហាត់ប្រាណ ទៀតផង។ វីឡាឃ្វីន នឹង បើកលក់ជាផ្លូវការ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។ រាល់ការទិញវីឡាឃ្វីន១ខ្នង នឹងទទួលបានរថយន្តទំនើប Mazda 2 ស៊េរី ឆ្នាំ២០១៩ ១គ្រឿងបន្ថែមទៀត។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខ៖ ០១០/០៨៧ ៣៦៦ ៨៨៦ វេបសាយ: www.boreytheflora.com, ហ្វេសប៊ុក: www.facebook.com/boreytheflora៕